នេះជាព្រឹត្តិការណ៍ជម្រុញពាណិជ្ជកម្មនិងវិនិយោគដ៏ធំបំផុតរវាងប្រទេសទាំងពីរ ក្រោយពីជំងឺរាតត្បាតកូវីដ-១៩ ត្រូវបានគ្រប់គ្រង សំដៅជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ តាមរយៈសកម្មភាពនេះ សហគ្រាសវៀតណាមជាច្រើនបានរកឃើញដៃគូ ហើយបានយល់ឃើញយថាទស្សន៍ក្នុងការនាំចេញទៅកាន់ប្រទេសអេហ្ស៊ីប ក៏ដូចជាយល់ដឹងកាន់តែច្បាស់អំពីទីផ្សារនៅទីក្រុង Cairo ផងដែរ។

leftcenterrightdel
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីប លោក Nguyen Huy Dung ថ្លែងមតិក្នុងសន្និសីទ (រូបថត៖ vnanet.vn)

លោក Ahmed El Wecemy អនុប្រធានសភាពាណិជ្ជកម្មទីក្រុង Cairo បានឲ្យដឹងថា៖ “សិក្ខាសាលាគឺជាឱកាសដ៏ល្អសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ។ នេះជាជំនួបធំរវាងសហគ្រាសនៅឆ្នាំនេះ។ យើងខ្ញុំមានទីផ្សារធំ និងទីតាំងអំណោយផលដែលអាចជាស្ពានសម្រាប់សហគ្រាសវៀតណាម។ ទីផ្សារអេហ្ស៊ីបមានភាពសម្បូរបែប ស្ទើរតែគ្រប់ឧស្សាហកម្ម និងទំនិញទាំងអស់អាចជ្រៀតចូលបាន ជាពិសេសផលិតផលកសិកម្ម ជលផល គ្រឿងអេឡិចត្រូនិច និងសម្លៀកបំពាក់។ យើងខ្ញុំជានិច្ចកាលត្រៀមខ្លួនជាស្រេចជួយគាំទ្រសហគ្រាសវៀតណាមក្នុងការស្វែងរកឱកាសវិនិយោគ ធ្វើអាជីវកម្ម ក៏ដូចជាការដោះស្រាយបញ្ហាជំពាក់ជំពិននានាសម្រាប់សហគ្រាសផងដែរ”៕

តាម vovworld.vn