លោក Thomas Bustrup បានឲ្យដឹងថា DI គឺជាអង្គការតំណាងឱ្យអង្គភាពអាជីវកម្មចំនួន ១៩,០០០ ដែលមានពលករជាង ៥៧៥,០០០ នាក់នៅក្នុងវិស័យផលិតកម្ម និងសេវាកម្ម ដូចជា ឧស្សាហកម្មកែច្នៃ ការផលិត សំណង់ ថាមពល ការដឹកជញ្ជូន បច្ចេកវិទ្យាព័ត៌មាន​​ សុខាភិបាល  ពាណិជ្ជកម្ម…។

នាពេលកន្លងទៅ DI បានរៀបចំដំណើរទស្សនកិច្ចទៅវៀតណាមសម្រាប់អង្គភាពអាជីវកម្មដាណឺម៉ាក ដែលភាគច្រើនជាអង្គភាពអាជីវកម្មបាន និងកំពុងវិនិយោគ និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនៅវៀតណាម។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Luong Thanh Nghi ជួបពិភាក្សាការងារជាមួយលោក Thomas Bustrup អនុប្រធានសហព័ន្ធឧស្សាហកម្មដាណឺម៉ាក (រូប​ថត៖ baoquocte.vn)

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរខ្លឹមសារដែលទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ចនៃប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការរវាង DI និងដៃគូវៀតណាម។

យោងតាមលោកអនុប្រធាន DI ក្នុងបរិបទដែលប្រទេសទាំងពីរចែករំលែកផលប្រយោជន៍រួមជាមួយគ្នា ហើយទំនាក់ទំនងកំពុងអភិវឌ្ឍកាន់តែខ្លាំង និងទូលំទូលាយ ធុរកិច្ចដាណឺម៉ាកមានបំណងពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្រៅប្រទេស ហើយប្រទេសវៀតណាមជាគោលដៅមានសក្តានុពលយ់ាងខ្លាំង។

លោកឯកអគ្គរដ្ឋទូត Luong Thanh Nghi បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ DI ក្នុងការបង្កើនទំនាក់ទំនងសេដ្ឋកិច្ច-វិនិយោគវៀតណាម-ដាណឺម៉ាក ហើយទន្ទឹមនឹងនោះបានចែករំលែកព័ត៌មានអំពីសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនាពេលកន្លងមក។

ពិភាក្សាអំពីវិធានការជាក់លាក់ដើម្បីបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ លោកឯកអគ្គរដ្ឋទូត Luong Thanh Nghi បានអះអាងថា ស្ថានទូតវៀតណាមត្រៀមខ្លួនជាស្រេចដើម្បីដើរតួជាស្ពានតភ្ជាប់ រវាងDI អង្គភាពអាជីវកម្មដាណឺម៉ាកជាមួយរដ្ឋាភិបាល និងសហគ្រាសវៀតណាមដើម្បីផលប្រយោជន៍ វិបុលភាព និរន្តរភាព ការអភិវឌ្ឍន៍នៃប្រទេសទាំងពីរ៕

បកប្រែដោយ Duy Hoan