នៅក្នុងជំនួប លោក Phan Van Mai បានសម្តែងនូវក្តីសប្បាយរីករាយចំពោះការអភិវឌ្ឍនៃទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងលើវិស័យជាច្រើន។ លោករំពឹងថា ទីក្រុងសេអ៊ូល នឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ក្នុងវិស័យគ្រប់គ្រងទីក្រុង ការធ្វើចរាចរដ៏ឆ្លាតវៃ ការចាប់ផ្ដើមអាជីវកម្ម និងនវានុវត្តន៍។ បច្ចុប្បន្ននេះ ប្រទេសកូរ៉េខាងត្បូងគឺជាវិនិយោគិនធំទី៣ នៅទីក្រុងហូជីមិញ ដោយមានគម្រោងជាង ១,៩០០ នៅមានសុពលភាព។ ទីក្រុងហូជីមិញបានបង្កើតទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការជាមួយមូលដ្ឋានចំនួន ៧ នៃប្រទេសកូរ៉េខាងត្បូង រួមទាំងទីក្រុងសេអ៊ូលផងដែរ។

leftcenterrightdel
លោក Phan Van Mai ជូនវត្ថុអនុស្សាវរីយ៍ដល់អភិបាលទីក្រុងសេអ៊ូល

លោក Oh Se-Hoon បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោកប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញ និងទីក្រុងសេអ៊ូល។ លោកអភិបាលទីក្រុងសេអ៊ូលបានអះអាងថា នាពេលខាងមុខ លោកនឹងលើកទឹកចិត្ត និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសទីក្រុងសេអ៊ូល មកបណ្តាក់ទុននៅទីក្រុងហូជីមិញលើវិស័យមួយចំនួនដូចជា ការចរាចរក្នុងទីក្រុង ទេសចរណ៍ និងទីក្រុងឆ្លាតវៃ។ល៕

បកប្រែដោយ Thuy Anh