leftcenterrightdel
ប្រតិភូទាំងឡាយថតរូបជាអនុស្សាវរីយ៍ 

គម្រោងនេះមានឈ្មោះថា កិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរថ្មីការអប់រំឧត្តមសិក្សា (PHER) ជាមួយនឹងដៃគូជាសាកលវិទ្យាល័យ Indiana ហើយសហរដ្ឋអាមេរិកនឹងសហការជាមួយសាកលវិទ្យាល័យចំនួន ៣ រួមមាន សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ សាកលវិទ្យាល័យជាតិទីក្រុងហាណូយ និងសាកលវិទ្យាល័យ Da Nang សំដៅកែលម្អគុណភាពអប់រំ ហើយ​ជួយ​សាក​កលវិទ្យាល័យទាំងនេះក្លាយទៅជាគំរូនៃខឿនអប់រំឧត្តមសិក្សាទំនើបនៅវៀតណាម។ គម្រោង PHER មានបំណងចង់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដោយផ្តល់អត្ថប្រយោជន៍ដល់និស្សិតជាង ២០ ម៉ឺននាក់ ហើយបំពាក់ចំណេះដឹងដល់និស្សិតក្នុងបរិបទដែលទីផ្សារពិភពលោកកាន់តែមានភាពប្រកួតប្រជែងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

លោក Tran Ngoc Anh សាស្ត្រាចារ្យបណ្ឌិតនៃសាកលវិទ្យាល័យ Indiana - សហរដ្ឋអាមេរិក និងជាប្រធានគម្រោងបានឲ្យដឹងថា៖ “គម្រោងនេះបានផ្ដោតលើផ្នែកចំនួន ៤ ដើម្បីកែលម្អ។ ទីមួយទាក់ទងនឹងអភិបាលកិច្ច បទប្បញ្ញត្តិនៃប្រព័ន្ធព័ត៌មានស្តីពីយុទ្ធសាស្ត្ររបស់សាកលវិទ្យាល័យ។ ផ្នែកទីពីរគឺប្រការសំខាន់បំផុតរបស់សាកលវិទ្យាល័យគឺការបង្រៀន ធ្វើយ៉ាងដូចម្តេចដើម្បីបង្កើនគុណភាពអប់រំឲ្យបានល្អប្រសើរជាង ហើយគ្រូបង្រៀនមានកម្លាំងចលករដើម្បីបណ្តុះបណ្តាលជំនាញដែលនិស្សិតចាំចាច់ត្រូវចេះក្រោយពេលបញ្ចប់ការសិក្សា។ ផ្នែកទី ៣ គឺធ្វើការសិក្សាស្រាវជ្រាវយ៉ាងដូចម្ដេចទើបអ្នកវិទ្យាសាស្ត្ររបស់សាកលវិទ្យាល័យវៀតណាមអាចឈានទៅមុខ សិក្សាស្រាវជ្រាវថ្នាក់អន្តរជាតិ។ ទី ៤ គឺការតភ្ជាប់ធ្វើយ៉ាងដូចម្ដេចទើបការបង្រៀន ការសិក្សាស្រាវជ្រាវក្នុងសាលាអាចតភ្ជាប់ជាមួយសហគ្រាសនិងជាមួយទីកន្លែងជ្រើសរើសបុគ្គលិក។ នេះគឺជា​ផ្នែក​សសរស្តម្ភទាំង ៤ របស់គម្រោងផងដែរ”៕

តាម vovworld.vn