នៅក្នុងជំនួប លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានអបអរសាទរចំពោះសាជីវកម្ម AIA បន្ទាប់ពីប្រតិបត្តិការអស់រយៈពេលជាង ២០ ឆ្នាំនៅវៀតណាមដែលបានអះអាងនូវឋានៈឈានមុខគេរបស់ខ្លួននៅក្នុងទីផ្សារធានារ៉ាប់រងអាយុជីវិត។

លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានស្នើឲ្យ AIA ចែករំលែកបទពិសោធន៍ មិនត្រឹមតែក្នុងវិស័យធានារ៉ាប់រងប៉ុណ្ណោះទេ ថែមទាំងជំនាញគ្រប់គ្រងការវិនិយោគហិរញ្ញវត្ថុ បទពិសោធន៍ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមពីអាកាសធាតុ និងហានិភ័យផ្សេងៗ ដើម្បីធានាការវិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាព។ លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan ក៏បានស្នើឲ្យ AIA បន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវសហគមន៍ បង្កើនសកម្មភាពសប្បុរសធម៌ និងជួយសហគមន៍។

leftcenterrightdel
លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan ទទួលជួបលោក Lee Yuan Siong ប្រធាន និងជាអគ្គនាយកប្រតិបត្តិនៃសាជីវកម្មធានារ៉ាប់រង AIA (រូបថត៖ vnanet.vn)

លោក Lee Yuan Siong បានបញ្ជាក់ថា សាជីវកម្ម AIA កំពុងចាប់អារម្មណ៍ចំពោះវិស័យចំនួនពីរគឺ៖ Logistic និងការថែទាំសុខាភិបាល ហើយវៀតណាមគឺជាទីផ្សារដ៏សំខាន់សម្រាប់សាជីវកម្មអនុវត្តផែនការវិនិយោគរបស់ខ្លួន។ សាជីវកម្ម AIA នឹងបន្តខិតខំប្រឹងប្រែងដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម ក៏ដូចជាសកម្មភាពនិងគម្រោងនានាសម្រាប់​សហគមន៍នៅវៀតណាម។

លោក Lee Yuan Siong បានសម្តែងនូវក្តីជឿជាក់ថា វៀតណាមនឹងរីកចម្រើនប្រកបដោយវិបុលភាពនាពេលខាងមុខ ព្រមទាំងអះអាងជាថ្មីថា សាជីវកម្ម AIA សន្យារួមវិភាគទានរយៈពេលវែងក្នុងការអភិវឌ្ឍរបស់វៀតណាម៕

បកប្រែដោយ Huyen Trang