វេទិកា VIKO30 ត្រូវបានរៀបចំឡើងក្នុងគោលបំណងឆ្ពោះទៅរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-កូរ៉េខាងត្បូង តភ្ជាប់សហគមន៍ជនជាតិវៀតណាមនៅឯបរទេស និងណែនាំសក្តានុពល ទស្សនវិស័យ និងគោលនយោបាយស្តីពីការចាប់ផ្ដើមអាជីវកម្ម ពាណិជ្ជកម្ម និងវិនិយោគ និងការធ្វើអាជីវកម្មនៅវៀតណាម រឹតចំណងមិត្តភាពបន្ថែមទៀត និងផ្លាស់ប្ដូរវប្បធម៌ អប់រំ ទេសចរណ៍ និងតន្ត្រីរវាងប្រទេសទាំងពីរ។

leftcenterrightdel
ប្រតិភូទាំងឡាយកាត់ខ្សែបូរបើកវេទិកាសហប្រតិបត្តិការវៀតណាម-កូរ៉េខាងត្បូង VIKO30

បន្ទាប់ពីពិធីបើក គណៈចាត់តាំងនិងប្រតិភូទាំងឡាយចូលរួមពិព័រណ៍បច្ចេកវិទ្យា VIKO30 ដែលបង្ហាញពីបច្ចេកវិទ្យា ឧបករណ៍ ផលិតផល សេវាកម្មថែទាំសុខភាព។

ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះក៏ប្រព្រឹត្ដទៅសន្និសីទជំរុញវិនិយោគ FDI របស់កូរ៉េខាងត្បូងចូលទីក្រុងហូជីមិញនិងខេត្តភាគខាងត្បូងផងដែរ។ ក្នុងសន្និសីទនេះ លោក Nguyen Phu Binh អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេស អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកូរ៉េខាងត្បូង បានឲ្យដឹងថា ក្នុងរយៈពេល៣០ឆ្នាំ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក (១៩៩២-២០២២) កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកូរ៉េខាងត្បូង ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់និងអភិវឌ្ឍន៍យ៉ាងទូលំទូលាយលើគ្រប់វិស័យ។ ប្រទេសទាំងពីរបានក្លាយជាដៃគូដ៏សំខាន់បំផុតរបស់គ្នាទៅវិញទៅមក។

វេទិកាសហប្រតិបត្តិការវៀតណាម-កូរ៉េខាងត្បូង VIKO30 នឹងបញ្ចប់នៅថ្ងៃទី២៤ ខែកក្កដា៕

បកប្រែដោយ Pham Diep