ក្នុងនាមជាសហគ្រាសវៀតណាមដើមដំបូង ដែលបានវិនិយោគដ៏ធំ និងមានរបៀបរាបរយលើវិស័យចិញ្ចឹមគោយកទឹកដោះនៅរុស្ស៊ី ហើយនាបច្ចុប្បន្ននេះគម្រោងរបស់ TH True Milk នៅខេត្តម៉ូស្គូ បានសម្រេចរួចរាល់ដំណាក់កាលទី ១ ដោយបានផ្គត់ផ្គង់ទឹកដោះគោស្រស់ចំនួន  ៤០ តោនជូនអតិថិជនជារៀងរាល់ថ្ងៃ។

leftcenterrightdel
លោក Rasul Aliev នាយកប្រតិបត្តិកសិដ្ឋានក្នុងខេត្តម៉ូស្គូបានណែនាំដល់លោកឯកអគ្គរដ្ឋទូតអំពីតំបន់ចិញ្ចឹមគោ

បច្ចុប្បន្នគម្រោងនេះកំពុងចាប់ផ្តើមដំណាក់កាលទី២ ដែលគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៣។ លោក Dang Minh Khoi ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ីបានសម្តែងថា៖ “ខ្ញុំជឿជាក់ថា នេះគឺជាគម្រោងវិនិយោគប្រកបដោយប្រសិទ្ធភាព ហើយជានិមិត្តរូបក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី ជាពិសេសក្នុងដំណាក់កាលបច្ចុប្បន្ន។ យើងខ្ញុំសង្ឃឹមថា នៅពាក់កណ្តាលឆ្នាំក្រោយក្នុង ដំណាក់កាលវិនិយោគទី ២ ទី ៣ នៃតំបន់កសិដ្ឋានទឹកដោះគោនៅទីក្រុងម៉ូស្គូ និងតំបន់កសិដ្ឋាន រោងចក្រនៅខេត្ត Kaluga នឹងសម្រេចរួចរាល់។ អាចនិយាយបានថា នេះគឺជាគម្រោងវិនិយោគកសិកម្មដ៏ធំបំផុតរបស់វៀតណាមនៅបរទេសនិយាយរួម ក៏ដូចជានៅសហព័ន្ធរុស្ស៊ីនិយាយដោយឡែក”៕

តាម vovworld.vn