ផ្លូវហោះហើរថ្មីទាំងនេះ បានជួយឲ្យ Vietjet Air ក្លាយជាក្រុមហ៊ុនមានជើងហោះហើរត្រង់ច្រើនបំផុតរវាងប្រទេសទាំងពីរជាមួយនឹងជើងហោះហើរទៅមកទាំង១៧។ ផ្លូវហោះហើរដែលនាំអ្នកដំណើរត្រឡប់មកពីប្រទេសឥណ្ឌាដែលមានប្រជាជនចំនួន ១.៤ ពាន់លាននាក់ រួមចំណែកលើកកម្ពស់ការស្តារសេដ្ឋកិច្ច និងទេសចរណ៍នៃមូលដ្ឋាននានាក្នុងប្រទេសវៀតណាម។

leftcenterrightdel
ភ្ញៀវទេសចរឥណ្ឌានៅលើជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air (រូបថត៖ vnanet.vn)

លោក Nguyen Thanh Son អគ្គនាយករងក្រុមហ៊ុន Vietjet បានមានប្រសាសន៍ថា ជាមួយនឹងកំណើនយ៉ាងឆាប់រហ័សនៃអ្នកដំណើរតាមរយៈជើងហោះហើររវាងវៀតណាម និងឥណ្ឌានាពេលថ្មីៗនេះ Vietjet បន្តផ្តល់អាទិភាពលើការបើកផ្លូវហោះហើរថ្មី និងបង្កើនជើងហោះហើររវាងប្រទេសទាំងពីរ។ ជាមួយនឹងការបើកជើងហោះហើរថ្មីទៅកាន់មជ្ឈមណ្ឌលសំខាន់ៗចំនួនបីផ្សេងទៀតរបស់ឥណ្ឌា បន្ទាប់ពីការតភ្ជាប់ជាមួយទីក្រុង New Delhi និងទីក្រុង Mumbai ក្រុមហ៊ុន Vietjet មានគោលបំណងចង់បង្កើនការតភ្ជាប់ និងបម្រើយ៉ាងល្អបំផុតនូវតម្រូវការទេសចរណ៍ ការទៅសួរសុខទុក្ខសាច់ញាតិ និងការអភិវឌ្ឍពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងក្នុងតំបន់៕

បកប្រែដោយ Huyen Trang