ជើងហោះហើរដំបូងដែលមានលេខ VN5025 ពីទីក្រុងហាណូយទៅកាន់ទីក្រុង New Delhi បានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិ Indira Gandhi នៅម៉ោង ១៤:២៥ នាទីនារសៀល ថ្ងៃទី ១៥ ខែមិថុនា (ម៉ោងមូលដ្ឋាន)។

leftcenterrightdel
លោក Bui Thanh Son រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម អញ្ជើញចូលរួមពិធីបើកជាផ្លូវការនូវជើងហោះហើរត្រង់រវាងវៀតណាម និងឥណ្ឌា (រូបថត៖ vovworld.vn)

ជើងហោះហើរថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម វប្បធម៌ និងសង្គមរវាងវៀតណាម និងឥណ្ឌា។ ជើងហោះហើររវាងទីក្រុងហាណូយ និងទីក្រុង New Delhi ចេញដំណើររៀងរាល់ថ្ងៃចន្ទ ពុធ និងថ្ងៃសុក្រ។ ទន្ទឹមនឹងនោះ ជើងហោះហើររវាងទីក្រុងហូជីមិញ និងទីក្រុង New Delhi ចេញដំណើររៀងរាល់ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍៕

បកប្រែដោយ Thuy Anh