ពិព័រណ៌ផ្សារណាត់អន្តរជាតិ ទីក្រុង Algiers លើកទី៥៣ ត្រូវបានបើកជាសាធារណៈចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមិថុនា ក្រោមប្រធានបទ "ភាពជាដៃគូយុទ្ធសាស្ត្រ"។ 

leftcenterrightdel
ពិព័រណ៌ផ្សារណាត់ត្រូវបានបើកពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមិថុនា (រូបថត៖ vovworld.vn)

ពិព័រណ៌ផ្សារណាត់ឆ្នាំនេះទាក់ទាញការចូលរួមរបស់សហគ្រាសចំនួន ៦៨៩ ក្នុងនោះមានក្រុមហ៊ុនបរទេសចំនួន ១៨៧ ដែលប្រតិបត្តិការលើគ្រប់វិស័យថាមពល សំណង់ កសិកម្ម ឧស្សាហកម្ម សេវាកម្ម វាយនភណ្ឌ អេឡិចត្រូនិច អាកាសចរណ៍ បរិស្ថាន និងការអប់រំ។ល។

នៅក្នុងពិព័រណ៌នេះ ក្រៅពីផលិតផលពិសេសរបស់វៀតណាមដូចជា អង្ករ តែ កាហ្វេ សំលៀកបំពាក់ប្រពៃណីដូចជា អាវផាយ ឬដួននោះ ស្តង់របស់វៀតណាមនៅតាំងបង្ហាញទំនិញសិប្បកម្មវិចិត្រសិល្បៈ និងមុខម្ហូបវៀតណាមទៀតផង។ នៅថ្ងៃបើកដំបូង ស្ដង់វៀតណាមបានទាក់ទាញទស្សនិកជនជាច្រើនកុះករមកទស្សនា។ ទស្សនិកជនជាច្រើន បានកោតសរសើរ និងចង់ទិញផលិតផលវៀតណាមមួយចំនួនដែលពួកគេធ្លាប់ទិញនៅក្នុងពិព័រណ៌លើកមុន៕

បកប្រែដោយ Thuy Anh