នៅទីក្រុង Lyon នៃតំបន់ Auvergne-Rhône-Alpes លោកឯកអគ្គរដ្ឋទូត Dinh Toan Thang បានជួបពិភាក្សាការងារជាមួយលោក Philippe Meunier អនុប្រធានក្រុមប្រឹក្សាតំបន់ Auvergne-Rhône-Alpes លោក Philippe Valentin ប្រធានការិយាល័យពាណិជ្ជកម្ម និងឧស្សាហកម្ម Lyon និងលោក Bruno Bernard ប្រធានតំបន់ទីក្រុង Lyon។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Dinh Toan Thang និងលោក Philippe Meunier (រូបថត៖ vov.vn)

នៅក្នុងកិច្ចពិភាក្សាទាំងនេះ លោក Auvergne - Rhone - Alpes និងលោក Philippe Meunier បានវាយតម្លៃលើទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងតំបន់ Rhone-Alpes (មុនឆ្នាំ២០១៥) ទីក្រុង Lyon និងតំបន់ Grand Lyon ជាមួយមូលដ្ឋានមួយចំនួនរបស់វៀតណាមមានភាពសម្បូរបែប ជាពិសេសជាមួយទីក្រុង Dong Nai និងទីក្រុងហូជីមិញ ក្នុងវិស័យនគរូបនីយកម្ម ភ្លើងបំភ្លឺសាធារណៈ សុខាភិបាល ការអប់រំ-បណ្តុះបណ្តាល។

លោកឯកអគ្គរដ្ឋទូត Dinh Toan Thang បានអះអាងថា ការពង្រីកកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋានវៀតណាម និងមូលដ្ឋានបារាំង គឺជាតម្រូវការរបស់វៀតណាម និងបារាំង និងជាទំនាក់ទំនងមានផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងអំពាវនាវឲ្យដៃគូក្នុងតំបន់ចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំសហប្រតិបត្តិការវៀតណាម-បារាំងលើកទី១២ នៅទីក្រុងហាណូយ នាដើមខែធ្នូ ឆ្នាំ២០២២ ឆ្ពោះទៅខួបលើកទី៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០២៣៕

បកប្រែដោយ Thuy Anh