នាយកមន្ទីរថាមពល និងរ៉ែ នៃខេត្ត Attapeu លោក Vithaya Phommachanh បានឲ្យដឹងថា ក្នុងចំណោមទឹកប្រាក់ចំនួនជាង ៨០០ លានដុល្លារខាងលើ មាន ៣០.៨ លានដុល្លារសម្រាប់​ស្ថានីយបញ្ជូនថាមពល ហើយ ៦៩១ លានដុល្លារសម្រាប់​វិស័យថាមពល និង ៩៣.៣ លានដុល្លារសម្រាប់​វិស័យរុករករ៉ែ។

leftcenterrightdel
ទំនប់វារីអគ្គិសនី Xayaburi របស់ប្រទេសឡាវ នៅលើដងទន្លេមេគង្គ (រូបថត៖ ThaiPBS)

បើតាមលោក Vithaya ការវិនិយោគលើវិស័យថាមពល ក្នុងគោលបំណងអភិវឌ្ឍរោងចក្រវារីអគ្គិសនី Xekaman លេខ១, រោងចក្រវារីអគ្គិសនី Xekaman Sanxay, រោងចក្រវារីអគ្គិសនី Xekong Loum A និងរោងចក្រវារីអគ្គិសនី Xekong Loum B។ រោងចក្រទាំងនេះរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០២៥។

យោងតាមកាសែត Vientiane Times បច្ចុប្បន្នក្រុមហ៊ុនវៀតណាមមានគម្រោងវិនិយោគចំនួន ៤១៧ នៅក្នុងប្រទេសឡាវ ដែលមានតម្លៃសរុបចំនួន ៤.៣ ពាន់លានដុល្លារ។ វៀតណាមស្ថិតនៅចំណាត់ថ្នាក់ទី ៣ ក្នុងចំណោមប្រទេស និងដែនដីចំនួន ៥៤ ដែលកំពុងវិនិយោគនៅប្រទេសឡាវ៕

បកប្រែដោយ Huyen Trang