ថ្លែងក្នុងព្រឹត្តិការណ៍នេះ លោកស្រី Mary Ng បានបញ្ជាក់ថា ប្រទេសកាណាដាទទួលស្គាល់សារៈសំខាន់កាន់តែកើនឡើងនៃការបង្កើតឱកាសពាណិជ្ជកម្មជាមួយវៀតណាម និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ចំពោះខ្សែសង្វាក់ផ្គត់ផ្គង់ កំណើនសេដ្ឋកិច្ចរយៈពេលវែង និងការប្រកួតប្រជែងរបស់ប្រទេសកាណាដា។ សហគ្រាស និងពលករកាណាដា និងវៀតណាមនឹងទទួលផលប្រយោជន៍ពីខ្សែសង្វាក់ផ្គត់ផ្គង់សម្បូរបែបនិងរឹងមាំ ដោយមានការជួយគាំទ្រពីគណៈកម្មាធិការចម្រុះស្តីពីសេដ្ឋកិច្ច។ ក្រសួងទទួលបន្ទុកបញ្ហាសកលលោករបស់កាណាដា (GAC) បានប្រកាសថា “ដើម្បីជម្រុញការស្ដារសេដ្ឋកិច្ចយ៉ាងខ្លាំងនិងគ្របដណ្ដាប់នោះ រដ្ឋាភិបាលកាណាដាសន្យាពង្រីកទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិជាមួយទីផ្សារកំពុងអភិវឌ្ឍ រួមមានវៀតណាមផងដែរ”។

leftcenterrightdel
លោក Do Thang Hai អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងលោកស្រី Sara Wilshaw អនុរដ្ឋមន្ត្រីស្តីទីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិកាណាដា ចុះហត្ថលេខា​លើអនុស្សរណៈយោគយល់គ្នា (រូបថត៖ vnanet.vn)

អនុស្សរណៈយោគយល់គ្នានឹងបង្កើតមូលដ្ឋានសម្រាប់បង្កើនកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការស្ដីពីអាទិភាពរួមជាមួយ​វៀតណាម ដែលជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កាណាដាក្នុងអាស៊ាន។ អនុស្សរណៈយោគយល់គ្នានេះមិនគ្រាន់តែជម្រុញឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគីកាណាដា-វៀតណាមប៉ុណ្ណោះទេ ថែមទាំងបង្កើនការវត្តមានរបស់ប្រទេសកាណាដានៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ព្រមទាំងបង្កើតឱកាសសម្រាប់សហគ្រាសកាណាដាអភិវឌ្ឍលើឆាកអន្តរជាតិទៀតផង៕

បកប្រែដោយ Thuy Anh