បើកសម្ពោធន៍មជ្ឈមណ្ឌលជម្រុញពាណិជ្ជកម្មនិងតាំងបង្ហាញផលិតផលវៀតណាមនៅអូស្ត្រាលី
កប.អនឡាញ - នាថ្ងៃទី២០ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញបេសកកម្មនៅរដ្ឋ Victoria លោក Nguyen Tat Thanh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអូស្ត្រាលី បានអញ្ជើញចូលរួម និងកាត់ខ្សែបូបើកសម្ពោធន៍មជ្ឈមណ្ឌលជម្រុញពាណិជ្ជកម្ម និងតាំងបង្ហាញផលិតផលវៀតណាមនៅអូស្ត្រាលី នៅទីក្រុង Melbourne។
លោក Tran Ba Phuc ប្រធានសមាគមសហគ្រិនវៀតណាមនៅអូស្ត្រាលី បានឲ្យដឹងថា មជ្ឈមណ្ឌលជម្រុញពាណិជ្ជកម្ម និងតាំងបង្ហាញផលិតផលវៀតណាម នឹងជាកន្លែងបង្ហាញផលិតផលវៀតណាមនៅទីផ្សារអូស្ត្រាលី ព្រមទាំងជម្រុញការនាំចេញទំនិញវៀតណាមទៅកាន់អូស្ត្រាលី។
    |
 |
លោក Nguyen Tat Thanh ថតរូបជាមួយសមាគមសហគ្រិនវៀតណាមបន្ទាប់ពីកាត់ខ្សែបូបើកសម្ពោធន៍មជ្ឈមណ្ឌល (រូបថត៖ vov.vn) |
មជ្ឈមណ្ឌលជម្រុញពាណិជ្ជកម្មនិងតាំងបង្ហាញផលិតផលវៀតណាម កំពុងសហការជាមួយមន្ទីរការបរទេសទីក្រុងហូជីមិញ បញ្ជូនផលិតផលមានគុណភាពល្អរបស់វៀតណាម មកតាំងបង្ហាញនៅមជ្ឈមណ្ឌល។
ថ្លែងក្នុងពិធី លោក Nguyen Tat Thanh បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អាណិកជនវៀតណាម សមាគមសហគ្រិនវៀតណាមនៅអូស្ត្រាលីក្នុងការពង្រឹងនិងពង្រីកសហគមន៍ និងការរៀបចំសកម្មភាពឆ្ពោះទៅមាតុភូមិ។ លោករំពឹងថា សមាគមសហគ្រិនវៀតណាម-អូស្ត្រាលី និងអាណិកជនវៀតណាមជួយគាំទ្រនិងប្រើច្រើនថែមទៀត ដើម្បីផ្សព្វផ្សាយទំនិញវៀតណាមនៅអូស្ត្រាលី តាមរយៈនោះ វៀតណាមនឹងកាន់តែក្លាយជាមិត្តគួរតែជឿទុកចិត្តរបស់អូស្ត្រាលី៕
បកប្រែដោយ Thuy Anh