លោក Hoang Quang Phong អនុប្រធាន VCCI បានឲ្យដឹងថា ចាប់តាំងពីមានប្រក្រតីភាពឡើងវិញនូវទំនាក់ទំនងទ្វេភាគី មកទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាម និងអាមេរិកសម្រេចបានលទ្ធផលជាក់ស្ដែងជាច្រើន ឆ្លើយតបនឹងផលប្រយោជន៍របស់រដ្ឋាភិបាល ប្រជាជន និងសហគមន៍សហគ្រាសនៃប្រទេសទាំងពីរ។ ទោះបីខ្សែសង្វាក់ផ្គត់ផ្គង់ត្រូវបានអាក់ខានដោយសាជំងឺ Covid-19 ក៏ដោយ ក៏ប៉ុន្តែទំហំពាណិជ្ជកម្មវៀតណាម-អាមេរិកនៅតែទទួលបានជិត ៩១ ពាន់លានដុល្លារអាមេរិក។

leftcenterrightdel
លោក Le Hong Ha អគ្គនាយកក្រុមហ៊ុន Vietnam Airlines ថ្លែងក្នុងវេទិកា (រូបថត៖ vnanet.vn)

ក្នុងឱកាសនេះ ប្រតិភូទាំងឡាយបានពិភាក្សាអំពីការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងវៀតណាម-អាមេរិក; ចក្ខុវិស័យនៃទំនាក់ទំនងវៀតណាម-អាមេរិក ជាមួយបញ្ហានានាក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច; ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ​វៀតណាម-អាមេរិក និងបញ្ហាដែលសហគ្រាសគប្បីយកចិត្តទុកដាក់ក្នុងដំណាក់កាលខាងមុខនេះ; ឱកាសជម្រុញពាណិជ្ជកម្ម វិនិយោគនៅពេលបើកជើងហោះហើរត្រង់វៀតណាម-អាមេរិក; ឱកាសនិងបញ្ហាប្រឈមក្នុងទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគ៕

បកប្រែដោយ Thuy Anh