ភាគីទាំងពីរបានវាយតម្លៃថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តវៀតណាម-ម៉ាឡេស៊ី មួយថ្ងៃកាន់តែជិតស្និទ្ធ និងអភិវឌ្ឍលើគ្រប់វិស័យ។ ភាគីទាំងពីរបានអនុម័តកម្មវិធីអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តដំណាក់កាល ២០២១-២០២៥ ដោយកំណត់ទិសដៅធំៗ ដើម្បីទាញយកសក្តានុពលពីប្រទេសនិមួយៗ។

leftcenterrightdel
លោក Bui Thanh Son ដឹកនាំកិច្ចប្រជុំលើកទី៦ នៃគណៈកម្មាធិការចម្រុះស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកទេសរវាងវៀតណាម-ម៉ាឡេស៊ី (រូបថត៖ ក្រសួងការបរទេសវៀតណាម)

រដ្ឋមន្រ្តីទាំងពីររូបបានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដើម្បីជម្រុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ យន្តការសហប្រតិបត្តិការទ្វេភាគី ជម្រុញការអនុវត្តនូវកិច្ចព្រមព្រៀងលើវិស័យនានា ដើម្បីចូលរួមចំណែកជំនះការលំបាក ខិតខំជម្រុញទំហំពាណិជ្ជកម្មទ្វេភាគីឡើង ១៨ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៥ ការទទួលស្គាល់គ្នាទៅវិញទៅមកនៃលិខិតឆ្លងដែនវ៉ាក់សាំង បង្កលក្ខណៈងាយស្រួលក្នុងការចេញចូលឆ្លងកាត់ព្រំដែនសម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរ។ ភាគីទាំងពីរឯកភាពគាំទ្រគ្នាទៅវិញទៅមក និងសហការយ៉ាងជិតស្និទ្ធនៅវេទិកាអន្តរជាតិ និងតំបន់ ទាញយកឱកាស និងផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ រដ្ឋមន្រ្តីទាំងពីរក៏ពិភាក្សាអំពីបញ្ហានៅតំបន់និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ ចំពោះបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពក្នុងការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ជួយគាំទ្រការអនុវត្តយ៉ាងពេញលេញនិងមានប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្ដិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ចរចាដើម្បីកសាងក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ជាក់ស្ដែង និងស្របនឹងច្បាប់អន្តរជាតិ៕

បកប្រែដោយ Thanh Cong