លោក Duong Anh Duc បានឲ្យដឹងថា ទីក្រុងហូជីមិញរំពឹងថា ក្រោយពីជំងឺ Covid-19 ត្រូវបានគ្រប់គ្រង ភាគីទាំងពីរនឹងបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូ ដើម្បីពង្រីកសាមគ្គីភាព បង្កើនការយល់ដឹងគ្នាទៅវិញទៅមក ចូលរួមចំណែករឹតបន្តឹងចំណងមិត្តភាពរវាងភាគីទាំងពីរ។

leftcenterrightdel
លោក Duong Anh Duc ថ្លែងក្នុងកិច្ចសន្ទនា (រូបថត៖ vnanet.vn)

លោក Duong Anh Duc បានឲ្យដឹងទៀតថា ទីក្រុងទាំងពីរបានអនុវត្តកិច្ចសហប្រតិបត្តិការនិងការជួបជុំគ្នាជាច្រើន ដូចជា វគ្គបណ្ដុះបណ្ដាលក្នុងរយៈពេលខ្លី សម្រាប់កម្មាភិបាលនិងបុគ្គលិកទីក្រុងហូជីមិញរបស់ទីក្រុងស៊ាងហៃ ពីឆ្នាំ២០១៧-២០១៩។ ទីក្រុងហូជីមិញរំពឹងថា នៅពេលខាងមុខ ទីក្រុងទាំងពីរបន្តរៀបចំវគ្គបណ្ដុះបណ្ដាល ដែលផ្តោតទៅលើវិស័យដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។

ថ្លែងក្នុងកិច្ចសន្ទនា លោកស្រី Zong Ming បានចាត់ទុកថា តាំងពីបង្កើតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ មកទល់បច្ចុប្បន្ន ទីក្រុងទាំងពីរបានអនុវត្តកម្មវិធីជួបប្រាស្រ័យ និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ ហើយទទួលលទ្ធផលល្អ។ ទីក្រុងស៊ាងហៃមានគោលបំណងជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាមួយទីក្រុងហូជីមិញឲ្យកាន់តែស៊ីជម្រៅនិងអភិវឌ្ឍ។ លោកស្រី Zong Ming បញ្ជាក់ថា ទីក្រុងស៊ាងហៃ ត្រៀមជាស្រេចបញ្ជូនអ្នកជំនាញដើម្បីភាគីទាំងពីរពិភាក្សា និងសហប្រតិបត្តិការ នៅពេលខាងមុខនេះ ចូលរួមចំណែកពង្រឹងនិងពង្រីកថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការរវាងទីក្រុងស៊ាងហៃ និងទីក្រុងហូជីមិញ នាំមកនូវផលប្រយោជន៍ជាក់ស្ដែងដល់ការអភិវឌ្ឍរបស់ទីក្រុងនិមួយៗ៕

បកប្រែដោយ Thanh Cong