ដោយសារជំងឺកូវីដ-១៩ ដូច្នេះ តំណាងគណៈកម្មការអឺរ៉ុប (EC) នឹងមិនទៅកាន់វៀតណាមដើម្បីពិនិត្យមើលលើការដក “កាតលឿង” របស់ IUU ទេ។ អគ្គនាយកដ្ឋានជលផលបានផ្ញើរបាយការណ៍មួយទៅ EC ស្តីពីកិច្ចខិតខំប្រឹងប្រែងរបស់វៀត ណាមក្នុងការដក “កាតលឿង” អស់ជាច្រើនឆ្នាំមកហើយ។ 

leftcenterrightdel
ទូកនេសាទចូលចតក្នុងតំបន់សមុទ្រនៃស្រុក An Bien (រូបថត៖ vnanet.vn)

លោក Nguyen Quang Hung អគ្គនាយករងនៃអគ្គនាយកដ្ឋានជលផល (ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម) បានឲ្យដឹងថា បន្ទាប់ពីកិច្ចប្រជុំរបស់នាយករដ្ឋមន្រ្តីជាមួយមូលដ្ឋានស្តីពីការប្រយុទ្ធប្រឆាំងការនេសាទខុសច្បាប់ ការនេសាទគ្មានរបាយការណ៍ ការនេសាទគ្មានការអនុញ្ញាត (IUU) និងការដកការព្រមាន "កាតលឿង" របស់ EC តំបន់ជាច្រើនបានអនុវត្តន៍រាល់ដំណោះស្រាយយ៉ាងសកម្ម។ ដោយមានការអន្តរាគមន៍យ៉ាងខ្លាំងពីគ្រប់ជាន់ថ្នាក់ ក្រសួង និងវិស័យនានាវៀតណាមក្នុងបំណងគោលដៅដកកាតលឿងនៅឆ្នាំ ២០២២-២០២៣។

សូមគូសបញ្ជាក់ថា នាថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៧ EC បានព្រមានអំពី “កាតលឿង” ចំពោះសកម្មភាពនេសាទ IUU និងធ្វើការផ្តល់អនុសាសន៍ចំនួន ៩ ចំណុចដោយស្នើឲ្យភាគីវៀតណាមត្រូវប្រកាន់យក ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU និងដក “កាតលឿង” ចេញ៕

តាម vovworld.vn