វិនិយោគិនវៀតណាមបានវិនិយោគនៅឯបរទេសក្នុងវិស័យចំនួន ១៣ ក្នុងនោះវិស័យជំនាញ និងវិទ្យាសាស្រ្តបច្ចេកវិទ្យានាំមុខគេ ដោយមានទុនវិនិយោគថ្មី និងបន្ថែមទទួលបាន ១៧០.៨ លានដុល្លារអាមេរិក ស្មើនឹង ៤៧,១% នៃទុនវិនិយោគសរុប។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

ប្រទេសនិងតំបន់ដែនដីចំនួន២០ បានទទួលការវិនិយោគពីវៀតណាម ក្នុងនោះ នាំមុខគឺប្រទេសអាមេរិក ដោយមានគម្រោងវិនិយោគថ្មីចំនួន៣ និងគម្រោងកែសម្រួលទុនវិនិយោគចំនួន២។ ទីពីរគឺកម្ពុជា ដោយមានទុនវិនិយោគ ៨៩.៤ លានដុល្លារអាមេរិក ស្មើ ១៥.៣% នៃទុនវិនិយោគសរុប។ បន្ទាប់នោះគឺឡាវ និងកាណាដា ... ជាមួយទុនវិនិយោគឈានដល់ ៤៧.៨ លានដុល្លារ និង ៣២.១ លានដុល្លារ។

នាយកដ្ឋានវិនិយោគនៅឯបរទេសបានឲ្យដឹងថា ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានគម្រោងវិនិយោគនៅឯបរទេសនៅមានសុពលភាព ចំនួន ១,៤២៨ ដោយមានទុនវិនិយោគសរុប ២១.៨ ពាន់លានដុល្លារអាមេរិក។ ប្រទេសដែលទទួលបានការវិនិយោគច្រើនជាងគេគឺឡាវ ២៣.៨% កម្ពុជា ១៣.១% និងរុស្ស៊ី ១២.៩%៕

បកប្រែដោយ Thuy Anh