ថ្លែងក្នុងពិធីនេះ លោកស្រី Tran Thi Hong Lan នាយិការងនៃនាយកដ្ឋានប្រើប្រាស់ និងអភិវឌ្ឍបច្ចេកវិទ្យា (ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម) បានឲ្យដឹងថា នៅពេលកន្លងមក ភាគីទាំងពីរបានពិភាក្សា សហប្រតិបត្តិការស្រាវជ្រាវ និងសហការក្នុងការវិនិយោគលើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងផ្លាស់ថ្មី ច្នៃប្រឌិតរវាងក្រសួង ស្ថាប័ន សហគ្រាស វិទ្យាស្ថានស្រាវជ្រាវ និងសាកលវិទ្យាល័យនៃប្រទេសទាំងពីរ ផ្ដោតលើការជម្រុញឲ្យវិទ្យាសាស្រ្ត បច្ចេកវិទ្យាក្លាយទៅជាកម្លាំងចលករ សសរស្ដម្ភសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។

leftcenterrightdel
ប្រតិភូទាំងឡាយក្នុងពិធី (រូបថត៖ nhandan.vn)

ពង្រីកជោគជ័យនៃ “វេទិកាជម្រុញការផ្ទេរបច្ចេកវិទ្យាវៀតណាម-ឡាវ ឆ្នាំ២០១៨” សាកលវិទ្យាល័យ Cuu Long វៀតណាម និងនាយកដ្ឋានបច្ចេកវិទ្យា និងផ្លាស់ប្ដូរថ្មីឡាវ បានឯកភាពបន្តចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាដើម្បីជម្រុញការផ្ទេរបច្ចេកវិទ្យា រៀបចំសិក្ខាសាលា ពិព័រណ៌ កម្មវិធីផ្លាស់ប្ដូរវប្បធម៌ បណ្ដុះបណ្ដាលកម្មាភិបាល។ល។ សកម្មភាពទាំងឡាយពោលខាងលើមានអត្ថន័យសំខាន់ និងជាក់ស្ដែងក្នុងការបង្កើនការបណ្ដុះបណ្ដាល លើកខ្ពស់គុណភាពធនធានមនុស្សសម្រាប់កម្មាភិបាលឡាវ ជាពិសេសលើវិស័យផ្លាស់ប្តូរថ្មី និងការផ្ទេរបច្ចេកវិទ្យា៕

បកប្រែដោយ Thuy Anh