ក្រុមហ៊ុន Trung Nguyen នៅខេត្ត Bac Giang វៀតណាម បាននាំចេញផលិតផលទៅកាន់ប្រទេសជាច្រើន ដូចជា ចិន រុស្ស៊ី សិង្ហបុរី ជាដើម ហើយមានផែនការវិនិយោគលើខ្សែសង្វាក់ផលិតកម្មថ្មីជាច្រើននៅឆ្នាំ២០២១។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

នាថ្ងៃទី១ សីហា ឆ្នាំ២០២០ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាព អឺរ៉ុប-វៀតណាម (EVFTA) បានចូលជាធរមាន។ លោក Nguyen Van Thao ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រប៊ែលហ្សិក និងជាប្រធានស្ថានបេសកកម្មវៀតណាមប្រចាំសហភាពអឺរ៉ុប (EU) បានវាយតម្លៃថា ទោះបីរងផលប៉ះពាល់ដោយជំងឺរាតត្បាតក៏ដោយ ក៏ប៉ុន្តែទំហំពាណិជ្ជកម្មទ្វេភាគី វៀតណាម -​ EU ក្នុងរយៈពេល ៥ ខែចុងឆ្នាំ២០២០ នៅតែមានកំណើន ៤.៥% ដែលជាលទ្ធផលគួរឲ្យលើកសរសើរ។

យោងតាមលោក Nguyen Van Thao បានឲ្យដឹងថា សក្តានុពលរវាងវៀតណាម និង EU នៅតែមានច្រើន ។ ប្រទេស EU មានតម្រូវការនាំចូលទំនិញផលិតផលកសិកម្ម រុក្ខាផល ជលផល នៅក្រៅប្លុក កើនឡើងជាង ១៥០ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ខណៈដែលលទំហំពាណិជ្ជកម្មនៃការនាំចេញរបស់វៀតណាមទៅកាន់ EU នៅត្រឹមតែប្រហែល ៥ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។ ផលប្រយោជន៍ពីកិច្ចព្រមព្រៀង EVFTA និងលក្ខណៈសមសួននៃពាណិជ្ជកម្ម នឹងជួយទំហំនៃការនាំចេញទំនិញវៀតណាមទៅកាន់ EU នឹងកើនឡើងថែមទៀត៕

បកប្រែដោយ Thuy Anh