តាមរយៈការដោះស្រាយសមរម្យ និងឆ្លើយតបនឹងគោលដៅរបស់ការពិនិត្យដែលបានរៀបរាប់ខាងលើនៅក្នុងកិច្ចព្រមព្រៀងដែលទទួលបាននាថ្ងៃទី១៩ កក្កដា ឆ្នាំ២០២១ រវាងក្រសួងហិរញ្ញវត្ថុអាមេរិក និងធនាគាររដ្ឋវៀតណាមនោះ USTR នឹងមិនអនុវត្តការរឹតត្បិតពាណិជ្ជកម្មណាមួយចំពោះការនាំចេញទំនិញរបស់វៀតណាមនោះឡើយ។

leftcenterrightdel
រូបថតឧទាហរណ៍ (moit.gov.vn)

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានវាយតម្លៃខ្ពស់ចំពោះសេចក្តីសម្រេចចិត្តនេះរបស់ USTR។ នេះជាសេចក្តីសម្រេចចិត្តមានអត្ថន័យពិសេសចំពោះទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគី បរិយាកាសធ្វើអាជីវកម្ម និងវិនិយោគនៅវៀតណាម និងទំនាក់ទំនងសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។ នៅពេលខាងមុខ វៀតណាមនឹងបន្តសហប្រតិបត្តិការជាមួយដៃគូអាមេរិក ដើម្បីដោះស្រាយបញ្ហាដែលប្រទេសអាមេរិក និងវៀតណាមយកចិត្តទុកដាក់ដូចគ្នា តាមរយៈនោះ រក្សាស្ថិរភាពនូវទំនាក់ទំនងពាណិជ្ជកម្ម ឆ្ពោះទៅតុល្យភាពពាណិជ្ជកម្មប្រកបដោយនិរន្តរភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក៕

បកប្រែដោយ Thuy Anh