យោងតាមការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសឡាវបានឲ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងឡាវ ទទួលបានជាង ៦៧១ លានដុល្លារអាមេរិក កើនឡើង ៣៦.៥% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ក្នុងនោះ ការនាំចេញទទួលបានជាង ៣២៩ លានដុល្លារអាមេរិក កើនឡើង ១៩.១% និងការនាំចូលទទួលបានជាង ៣៤១ លានដុល្លារអាមេរិក កើនឡើង ៥៨.៩%។

leftcenterrightdel
វាយនភណ្ឌគឺជាមុខទំនិញមួយក្នុងចំណោមមុខទំនិញនាំចេញទៅប្រទេសឡាវរបស់វៀតណាម (រូបថត៖ vnanet.vn)

បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៩ គឺពេលដែលមិនទាន់មានជំងឺរាតត្បាត ទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើង ១៦.៦% ក្នុងនោះ ការនាំចូលកើនឡើង ៤៩.៣% ហើយការនាំចេញកើនឡើង ៥%។

នាខែមិថុនា ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីវៀតណាម-ឡាវ ទទួលបានជាង ១០០ លានដុល្លារអាមេរិក កើនឡើង ២២.១% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ហើយកើនឡើង ១៨.១% បើធៀបនឹងឆ្នាំ២០១៩។

តាមគម្រោង នៅខែកក្កដា ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មវៀតណាម-ឡាវ អាចនឹងមិនកើនឡើងដោយសារការវិវឌ្ឍយ៉ាងស្មុគស្មាញនៃជំងឺរាតត្បាតនៅក្នុងប្រទេសវៀតណាម៕

បកប្រែដោយ Thanh Cong