leftcenterrightdel
រូបថតឧទាហរណ៍៖ vov.vn

បច្ចុប្បន្ន ទីផ្សារសហភាពអឺរ៉ុបគឺជាទីផ្សារនាំចេញជលផលធំទី ៤ របស់វៀតណាមស្មើនឹង ១១% ។ ក្នុងនោះប្រទេស​ហូល្លង់ អាល្លឺម៉ង់ ប៊ែលហ្សិក និងអ៊ីតាលីគឺជាទីផ្សារសំខាន់សម្រាប់ការប្រើប្រាស់បង្គា និងត្រីធូណារបស់វៀតណាម។ លោក Luong Hoang Thai ប្រធាននាយកដ្ឋាន​ពាណិជ្ជកម្មពហុភាគីនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានមានប្រសាសន៍​ថា ជលផលគឺជាទំនិញមួយក្នុងចំណោមទំនិញដែល​ទាញយកបាន​ផល​ប្រយោជ​ន៍​ជា​ច្រើន​ពី​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពអឺរ៉ុប (EVFTA) ក្នុងរយៈពេល ១ ឆ្នាំកន្លងមក ចាប់តាំងពីកិច្ចព្រមព្រៀងនេះចូលជាធរមាន។ លោក Luong Hoang Thai បានមានប្រសាសន៍ទៀតថា៖ “ជលផលគឺជាវិស័យមួយដែលមានតម្លៃបន្ថែមខ្ពស់ណាស់ និង​ជាវិស័យដែលជួយយើងផ្លាស់ប្តូររចនាសម្ព័ន្ធនៃការ​​នាំចេញ។ នៅក្នុងឆមាសទី ១ នៃឆ្នាំដំបូងដែលអនុវត្តកិច្ចព្រមព្រៀងនេះ​ សមត្ថភាពទាញយកផលប្រយោជន៍​សម្រេចបានជាង ៧០% បើប្រៀបធៀបនឹងទំហំ​នាំចេញសរុបរបស់វៀតណាមទៅទីផ្សារសហភាពអឺរ៉ុប ដែលនេះជាតួលេខដ៏ល្អប្រសើ បើប្រៀបធៀបនឹងកិច្ចព្រមព្រៀងផ្សេងៗទៀត៕

បកប្រែដោយ Duy Hoan