នេះជាខ្លឹមសារដែលអ្នកជំនាញ​បាន​វិភាគនៅឯសិក្ខាសាលាតាមប្រព័ន្ធវីដេអូ “ការចូលក្នុងទីផ្សារអឺរ៉ុប” ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលជម្រុញពាណិជ្ជកម្ម និងវិនិយោគទីក្រុងហូជីមិញ (ITPC) និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង​ប្រចាំ​នៅវៀតណាម នារសៀលថ្ងៃទី៧ ខែកក្កដា។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

លោក Nguyen Tuan នាយករង ITPC បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-អឺរ៉ុប ទទួលបានលទ្ធផលយ៉ាងសកម្មនៅពេលកន្លងមក ហើយត្រូវបានព្យាករណ៍ថានឹងមានកំណើនខ្លាំងថែមទៀត ដោយសារការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប - វៀតណាម (EVFTA)។

លោក Adam Koulaksezian នាយកនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅវៀតណាម (CCIFI) បានឲ្យដឹងថា បច្ចុប្បន្ន វៀតណាមគឺជាដៃគូពាណិជ្ជកម្មធំទី១៥ របស់ EU និងជាដៃគូធំជាងគេរបស់ EU ក្នុងអាស៊ាន។ ការនាំចេញនាំចូលកំពុងអភិវឌ្ឍ និងត្រូវបានព្យាករណ៍ថានឹងបន្តមានកំណើន នៅពេលខាងមុខនេះ ហើយជាឱកាសធំសម្រាប់ការនាំចេញរបស់វៀតណាម៕

បកប្រែដោយ Thuy Anh