កម្មវិធីបានផ្សព្វផ្សាយផ្លែស្វាយបៃតងវៀតណាមចំនួន ៥ តោនដែលទើបតែនាំចូល និងចែកចាយនៅអូស្រ្តាលីដោយក្រុមហ៊ុន Dalat Import-export (មែលប៊ន) ជាមួយក្រុមហ៊ុន Asean produce Pty និងចំនួនស្វាយបៃតងផ្សេងទៀតដែលរំពឹងថានឹងមកដល់តាមការគ្រោងទុក។ កម្មវិធីនេះក៏បានអមដំណើរការកសាងពាណិជ្ជសញ្ញាស្វាយបៃតងខេត្ត Son La ផងដែរ ក្នុងគោលដៅនាំផ្លែស្វាយចំនួន ២៥ តោនចូលទៅប្រទេសអូស្ត្រាលី តាមរយៈក្រុមហ៊ុន Rong Do។

leftcenterrightdel
កម្មវិធីជំរុញត្រូវបានរៀបចំរហូតដល់ចុងខែកក្កដាឆ្នាំ ២០២១ (រូបថត៖ vovworld.vn)

នៅក្នុងកម្មវិធីនេះ សភាពាណិជ្ជកម្មវៀតណាមប្រចាំអូស្រ្តាលី បានផ្សព្វផ្សាយនិងណែនាំផ្លែស្វាយវៀតណាមសម្រាប់ភោជនីយដ្ឋាន ដើម្បីចូលក្នុងបញ្ជីមុខម្ហូប តាមនោះផ្លែស្វាយពណ៌បៃតងរបស់វៀតណាមត្រូវបានផ្សព្វផ្សាយដ៏ទូលំទូលាយ។

ដើម្បីទាក់ទាញអ្នកប្រើប្រាស់និងអតិថិជន សភាពាណិជ្ជកម្មវៀតណាមប្រចាំនៅអូស្រ្តាលី បានបើកកម្មវិធីផ្សព្វផ្សាយឈ្នះរង្វាន់ ដោយរង្វាន់ទីមួយគឺ  ៥០០ ដុល្លារអូស្ត្រាលី សម្រាប់អតិថិជនដែលមានសំណាងនៅពេលទិញផ្លែស្វាយបៃតងវៀតណាម ឬបញ្ជាទិញម្ហូបពីផ្លែស្វាយបៃតង។ ទន្ទឹមនឹងនេះ អនុវត្តន៍វិធានការផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ ដូចជាការផ្សព្វផ្សាយពាណិជ្ជកម្មតាមបណ្តាញសង្គម ជាដើម៕

តាម vovworld.vn