ក្នុងរយៈពេល ៣ ថ្ងៃដែលប្រព្រឹត្ត​ទៅព្រឹត្តិការណ៍នេះ រួមជាមួយផ្លែគូលែន និងផ្លែស្រកានាគ ចេកវៀតណាមក៏​បានទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជនជប៉ុនដែរ។ លោក Katsuhiko Dan ជាបុគ្គលិកការិយាល័យនៅប្រទេសជប៉ុនបាននិយាយថា ចេកវៀតណាមពិតជាឆ្ងាញ់ណាស់។ នេះប្រាកដជាជំរើសជាប្រចាំរបស់ប្រជាជនជប៉ុន។

leftcenterrightdel
ការណែនាំអំពីចេកវៀតណាមជាមួយអ្នកយកព័ត៌មានជប៉ុន (រូបថត៖ vnanet.vn)

លោក Soichi Okazaki សមាជិកគណៈប្រតិបត្តិនៃក្រុមហ៊ុន AEON ដែល​ជាក្រុមហ៊ុនបានរៀបចំសប្តាហ៍ទំនិញវៀតណាម បានមានប្រសាសន៍ថា៖ ដោយ​មាន​តម្លៃប្រកួតប្រជែង និងគុណភាពល្អ ចេកវៀតណាមមានសមត្ថភាពប្រកួតប្រជែងជាមួយផលិតផលស្រដៀងគ្នាផ្សេងទៀតនៅលើទីផ្សារជប៉ុន។

ក្រៅ​ពី​ចេក ក្រុមហ៊ុន AEON គ្រោងនឹងនាំចូលផ្លែមៀនពីប្រទេសវៀតណាមមកលក់នៅផ្សារទំនើបរបស់ខ្លួននៅប្រទេសជប៉ុន៕

បកប្រែដោយ Duy Hoan