តំណាងផ្សារទំនើប Thanh Hung បានឲ្យដឹងថា ក្នុងបរិបទដែលក្រសួង ស្ថាប័ន មូលដ្ឋាន និងសហគ្រាសក្នុងប្រទេសកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីនាំយកផ្លែគូលែនរបស់វៀតណាមដែលមានគុណភាពខ្ពស់ទៅកាន់ពិភពលោកនោះ ផ្សារទំនើបនេះក៏ចង់ក្លាយជាស្ពានតភ្ជាប់ពាណិជ្ជកម្មលើមុខទំនិញនេះនៅក្នុងប្រទេសហូឡង់ផងដែរ។ 

leftcenterrightdel
សកម្មភាពផ្សព្វផ្សាយផ្លែគូលែនស្រស់របស់វៀតណាមនៅប្រទេសហូឡង់នៅថ្ងៃទី ១៩ ខែមិថុនា (រូបថត៖ vov.vn)

ផ្សារទំនើប Thanh Hung បាននាំចូលផ្លៃគូលែនជិតមួយតោន ដែលជាផ្លែគូលែននៅស្រុក Thanh Ha  (ខេត្ត Hai Duong ភាគខាងជើងវៀតណាម) កាលពីថ្ងៃទី ១៧ ខែមិថុនា ដើម្បីចែកចាយទៅកាន់ផ្សារទំនើបអាស៊ីនានានៅប្រទេសហូឡង់ បារាំង អាល្លឺម៉ង់ និងន័រវែស។ ពីរថ្ងៃមុននេះ ផលិតផលគំរូត្រូវបានបញ្ជូនទៅផ្សារទំនើបអាស៊ីទាំងអស់ក្នុងប្រទេសហូឡង់ដើម្បីអតិថិជនមកសាកពិសា និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីម្ចាស់ផ្សារទំនើប។

ការបញ្ជាទិញផ្លែគូលែនពី ១ រយគីឡូក្រាមទៅ ១ តោនគីឡូក្រាម ពីផ្សារទំនើបនិមួយៗនៃប្រទេសហូឡង់ បារាំង អាល្លឺម៉ង់ និងន័រវែស នោះបានលើកទឹកចិត្តដល់សហគ្រាសនាំចូលឲ្យបន្តនាំយកផ្លែគូលែនស្រស់នៃខេត្ត Hai Duong និងខេត្ត Bac Giang មកប្រទេសហូឡង់ក្នុងរយៈពេល ១ ឬ ២ សប្តាហ៍ខាងមុខ តាមផ្លូវអាកាស៕

បកប្រែដោយ Duy Hoan