នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាលើបញ្ហាមួយចំនួននិងទិសដៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាការអនុវត្តកិច្ចព្រមព្រៀង EVFTA ឲ្យមានប្រសិទ្ធភាពនាពេលខាងមុខដើម្បីធានានូវផលប្រយោជន៍ជាក់ស្តែងសម្រាប់សហគមអាជីវកម្ម។

leftcenterrightdel

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖vovworld.vn)

លោកឯកអគ្គរដ្ឋទូត Giorgio Aliberti បានមានប្រសាសន៍ថា៖ កិច្ចព្រមព្រៀង EVFTA គឺជាគំនូសសញ្ញាសំខាន់មួយដែលបញ្ជាក់ពីសមិទ្ធិផលដ៏ធំធេងដែលភាគីទាំងពីរសម្រេចបានក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ ក្នុងរយៈពេល ១០ ខែ នៃការអនុវត្តកិច្ចព្រមព្រៀងនេះបាននាំមកនូវលទ្ធផលវិជ្ជមាន។ ក្រៅពីនេះវាក៏មានបញ្ហាប្រឈមផងដែរ។ យើងខ្ញុំត្រូវការពិភាក្សាដើម្បីដោះស្រាយបញ្ហានៅជាប់គាំងនេះ។

យោងតាមការស្ថិតិរបស់អគ្គនាយកដ្ឋានគយវៀតណាមបានឱ្យដឹងថា ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និង EU សម្រេចបានជាង ១៨ ពាន់លានដុល្លារអាមេរិកកើនឡើងជាង ២០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២០ និងកើនឡើង ១៥,៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩៕

បកប្រែដោយ Pham Diep