ក្នុងឱកាសនេះ លោក Tran Tuan Anh និងឧបនាយករដ្ឋមន្ត្រីទីមួយនៃសហព័ន្ធរុស្ស៊ី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីស្តីទីក្រសួងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកាតា នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋរវ៉ាន់ដា បានជួបសន្ទនាថ្នាក់ជាន់ខ្ពស់ដើម្បីពិភាក្សាស្ដីពីផលវិបាក បញ្ហានយោបាយ សង្គម សន្តិសុខ សេដ្ឋកិច្ចសកល ដែលបណ្ដាលមកពីជំងឺ Covid-19 ហើយដំណោះស្រាយ និងការខិតខំរួមរបស់សហគមន៍អន្តរជាតិក្នុងការទប់ទល់នឹងជំងឺ Covid-19 យថាទស្សន៍នៃសេដ្ឋកិច្ចពិភពលោកក្រោយជំងឺ Covid-19 និងខ្លឹមសារផ្សេងៗ។

leftcenterrightdel
វេទិកាសេដ្ឋកិច្ចអន្តរជាតិ Saint Petersburg លើកទី២៤ ប្រព្រឹត្តទៅនៅទីក្រុង Saint Petersburg រុស្ស៊ី នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ (រូបថត៖ vnanet.vn)

លោក Tran Tuan Anh បានចែករំលែកបទពិសោធន៍មួយចំនួនក្នុងការទប់ទល់នឹងជំងឺ Covid-19 សមិទ្ធិផលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងយថាទស្សន៍នៃសេដ្ឋកិច្ចវៀតណាមក្នុងដំណាក់កាលខាងមុខ។ លោក Tran Tuan Anh ស្នើឲ្យប្រទេសទាំងឡាយសាមគ្គី និងសហប្រតិបត្តិការក្នុងការទប់ទល់នឹងជំងឺ Covid-19 និងចែករំលែកវ៉ាក់សាំង សហប្រតិបត្តិការពាណិជ្ជកម្មពហុភាគី ជៀសវាងការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់សកល ប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រនិងភាពក្រីក្រឡើងវិញនៅលើពិភពលោក៕

បកប្រែដោយ Thuy Anh