leftcenterrightdel
វ៉ាក់សាំង Sputnik V ការពារ Covid-19 របស់រុស្ស៊ី (រូបថត៖ AFP/vnanet.vn)

ទន្ទឹមនឹងនោះ ដើម្បីធានាសុវត្ថិភាពវ៉ាក់សាំងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ក្រសួងសុខាភិបាលបានកំណត់ថា កិច្ចសហប្រតិបត្តិការក្នុងការផលិត និងផ្ទេរបច្ចេកវិទ្យាផលិតជាភាពចាំបាច់។ អាស្រ័យហេតុនេះ ក្រសួងសុខាភិបាលវៀតណាមបានចាត់អង្គភាពដែលមានសមត្ថកិច្ចឱ្យចរចាជាបន្ទាន់ និងឯកភាពជាមួយដៃគូលើបញ្ហានេះ។ ក្រុមហ៊ុន Vabiotech គឺជាអង្គភាពដំបូងរបស់ក្រសួងសុខាភិបាលវៀតណាមដែលបានសហការជាមួយភាគីរុស្ស៊ី គេរំពឹងថា នៅខែកក្កដាខាងមុខ ក្រុមហ៊ុននេះនឹងធ្វើការដាក់បំពង់ និងដំណើរការវេចខ្ចប់វ៉ាក់សាំងការពារ Covid-19 របស់រុស្ស៊ីនៅវៀតណាមដោយមាន ៥ លានដូសក្នុងមួយខែ។ នេះជាលទ្ធផលដ៏សំខាន់ដើម្បីភាគីរុស្ស៊ីអាចផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងទៅឲ្យវៀតណាមនាពេលខាងមុខ៕

បកប្រែដោយ Huyen Trang