មកទល់ខែឧសភា ឆ្នាំ២០២១ ខេត្ត Binh Duong បានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ជិត ៤០០០ គម្រោងដោយមានទុនចុះបញ្ជីគឺ ២៦.៥ ពាន់លានដុល្លារអាមេរិក។ បច្ចុប្បន្ន ប្រទេសអ៊ីតាលី មានគម្រោងចំនួន៨ ដោយមានទុនសរុបជិត ៦៤ លានដុល្លារអាមេរិក ស្ថិតនៅចំណាត់ថ្នាក់លេខ២៩ ក្នុងចំណោមប្រទេស និងតំបន់ដែនដីចំនួន ៦៥ ដែលវិនិយោគនៅខេត្ត Binh Duong។

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទ 

ក្នុងសន្និសីទ តំណាងក្រុមហ៊ុន Becamex IDC បានបង្ហាញអំពីបរិស្ថានវិនិយោគរបស់ខេត្ត Binh Duong និងគម្រោងវិនិយោគទាំងឡាយដើម្បីឆ្លើយតបនឹងតម្រូវការវិនិយោគរបស់បណ្ដាសហគ្រាស។

ថ្លែងនៅសន្និសីទ លោក Mai Hung Dung អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការប្រជាជនខេត្ត Binh Duong បានឲ្យដឹងថា នៅឆ្នាំ២០២១ និងប៉ុន្មានឆ្នាំបន្តបន្ទាប់ ខេត្ត Binh Duong និងក្រុមហ៊ុន Becamex IDC រំពឹងថា នឹងបន្តទទួលកិច្ចសហប្រតិបត្តិការពីអាជ្ញាធរតំបន់ Emilia-Romagna តំបន់ Veneto និងអង្គភាពដៃគូរបស់អ៊ីតាលី ចូលរួមចំណែកជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី បើកទូលាយនូវកិច្ចសហប្រតិបត្តិការពហុភាគី។ ខេត្តត្រៀមជាស្រេចទទួលស្វាគមវិនិយោគិនអ៊ីតាលី មកស្វែងយល់ និងបណ្ដាក់ទុននៅវៀតណាមនិយាយរួម និងខេត្ត Binh Duong និយាយដោយឡែក។

ក្នុងឱកាសនេះ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់បានប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូរវាងក្រុមហ៊ុន Becamex IDC ជាមួយសហព័ន្ធសភាពាណិជ្ជកម្មនិងឧស្សាហកម្មតំបន់ Emilia-Romagna តំបន់ Veneto សភាពាណិជ្ជកម្មអ៊ីតាលី-វៀតណាមប្រចាំទីក្រុង Torino អ៊ីតាលី៕

បកប្រែដោយ Thuy Anh