leftcenterrightdel
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម Nguyen Hong Dien ជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Yasutoshi Nishimura រដ្ឋមន្រ្តីក្រសួងស្ដារសេដ្ឋកិច្ចជប៉ុន (រូបថត៖ moit.gov.vn)

នៅក្នុងជំនួបនេះ លោករដ្ឋមន្រ្តី Yasutoshi Nishimura បានស្នើវៀតណាមគាំទ្រការរៀបចំសម័យប្រជុំថ្នាក់រដ្ឋមន្ដ្រីនៃក្រុមប្រឹក្សា CPTPP លើកទី ៤ ដែលគ្រោងនឹងធ្វើឡើងនៅដើមខែ មិថុនា ឆ្នាំ ២០២១ ដើម្បីចាប់ផ្តើមដំណើរការចរចាសម្រាប់ការចូលរួមកិច្ចព្រមព្រៀងរបស់ចក្រភពអង់គ្លេសបន្ទាប់ពីប្រទេសនេះបានដាក់ពាក្យជាផ្លូវការសុំចូលនៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ ​។

លោករដ្ឋមន្ត្រី Nguyen Hong Dien បានបញ្ជាក់ថា វៀតណាមនឹងសម្របសម្រួលយ៉ាងសកម្មជាមួយប្រទេសជប៉ុននិងសមាជិក CPTPP ដើម្បីរៀបចំសម័យប្រជុំនៃក្រុមប្រឹក្សា CPTPP ឲ្យបានជោគជ័យ។

លោករដ្ឋមន្រ្តី Nishimura បានស្នើវៀតណាមគាំទ្រគំនិតផ្តួចផ្តើមរបស់ជប៉ុននាពេលខាងមុខ ហើយមានបំណងចង់ឲ្យភាគីទាំងពីរបន្ដសហការយ៉ាងជិតស្និទ្ធដើម្បីអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង CPTPP ។

លោករដ្ឋមន្រ្តី Nguyen Hong Dien បានបញ្ជាក់ថា វៀតណាមនឹងបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយជប៉ុនក្នុងការអនុវត្តកិច្ចព្រមព្រៀង CPTPP និងបានស្នើឱ្យរដ្ឋមន្រ្តី Yasutoshi Nishimura ជួយគាំទ្រ លើកទឹកចិត្តនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មជប៉ុនចូលមកវិនិយោគនៅវៀតណាម។ អាស្រ័យហេតុនេះ ជួយឲ្យវៀតណាមក្លាយជាបណ្តាញតភ្ជាប់ដ៏សំខាន់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់អាជីវកម្មជប៉ុន ជាពិសេសក្នុងវិស័យផលិតរថយន្ត គ្រឿងអេឡិចត្រូនិក បរិក្ខារពេទ្យ វាយនភ័ណ្ឌកាត់ដេរ......៕

បកប្រែដោយ Thanh Cong