ថ្លែងនៅក្នុងសិក្ខាសាលានោះ លោក Huynh Anh Minh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Phuoc បានមានប្រសាសន៍ថា ក្នុងបរិបទជំងឺរាតត្បាត Covid-19 នៅលើពិភពលោកកំពុងកើតមានយ៉ាងស្មុគស្មាញនោះ សិក្ខាសាលា​នេះគឺជាព្រឹត្តិការណ៍ដែលមានអត្ថន័យសំខាន់ និងជាក់ស្តែងចំពោះខេត្ត Binh Phuoc  និងសហគមន៍ធុរកិច្ចអាមេរិក ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខេត្តក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ និងទាក់ទាញការវិនិយោគ ហើយក៏បង្ហាញពីការយកចិត្តទុកដាក់ និងសុឆន្ទៈរបស់ធុរកិច្ចអាមេរិកចំពោះ​មូលដ្ឋាន។

leftcenterrightdel
លោក Huynh Anh Minh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Phuoc ថ្លែងក្នុងសិក្ខាសាលា

ថ្លែងក្នុងសិក្ខាសាលា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក Ha Kim Ngoc បានអះអាងថា៖ សហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មជួរមុខគេមួយរបស់វៀតណាម។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងវៀតណាមនៅតែបន្តរក្សាការរីកចម្រើន​ប្រកបដោយស្ថិរភាព ទោះបីជារងផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាត Covid-19 ក៏ដោយ ក៏ការដោះដូរពាណិជ្ជកម្មទ្វេភាគីនៅតែមានកំរិតខ្ពស់ដដែល។ លោកឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត Binh Phuoc រដ្ឋ Nebraska សមាគមពាណិជ្ជកម្មអន្តរជាតិ Trung Tay និងក្រុមហ៊ុនសាជីវកម្ម Becamex IDC ដែលបានសម្របសម្រួលរៀបចំសិក្ខាសាលាតាមប្រព័ន្ធវីដេអូដ៏មានអត្ថន័យនេះ។

leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលាស្តីពីការជំរុញការវិនិយោគរវាងខេត្ត Binh Phuoc និងសហរដ្ឋអាមេរិក

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំខេត្ត Binh Phuoc បានសន្យាថានឹងកែលំអបរិយាកាសវិនិយោគ ធានានូវភាពបើកចំហ និងតម្លាភាព ព្រមទាំងពិនិត្យ និងបំពេញបន្ថែមនូវយន្តការ និងគោលនយោបាយនានា បង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់សហគ្រាសចូលមកវិនិយោគធ្វើអាជីវកម្ម។ ខេត្ត Binh Phuoc និង Becamex IDC តែងតែរួមដំណើរ និង​បង្កើតលក្ខខណ្ឌអំណោយផលល្អ​បំផុតសម្រាប់វិនិយោគិនឲ្យធ្វើអាជីវកម្មយ៉ាងយូរអង្វែង និងមានប្រសិទ្ធិភាពនៅក្នុងមូលដ្ឋាន៕

បកប្រែដោយ Duy Hoan