នៅក្នុងជំនួបនេះ ភាគីទាំងពីរបានលើកឡើងអំពីសក្ដានុពល និងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងសហគ្រាសវៀតណាម និងខេត្ត British Columbia ជាពិសេសលើវិស័យអប់រំ ទេសចរណ៍ ការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការលើវិស័យពលកម្ម។ល។

leftcenterrightdel
អគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុង Vancouver (កាណាដា) លោក Nguyen Quang Trung ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ ជាមួយរដ្ឋមន្រ្តីទាំងពីរទទួលបន្ទុកផ្នែកសេដ្ឋកិច្ចនៃខេត្ត British Columbia នៅថ្ងៃទី ១៦ ខែមេសា (រូបថត៖ vnanet.vn)

កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូរអន្តរប៉ាស៊ីហ្វិក (CPTPP) កំពុងបើកឱកាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគសម្រាប់ភាគីទាំងពីរ។ ក្នុងឆ្នាំ ២០២០ ទោះបីទទួលរងផលប៉ះពាល់អវិជ្ជមានពីជំងឺរាតត្បាត Covid-19 ក៏ដោយ ក៏ទំហំពាណិជ្ជកម្មរវាងវៀតណាម និងខេត្ត British Columbia នៅតែសម្រេចបានជិត ២ ពាន់លាន CAD (ប្រហែល ១.៦ ពាន់លានដុល្លារអាមេរិក)។

លោក John Horgan បានអបអរសាទរចំពោះជោគជ័យរបស់ប្រទេសវៀតណាមក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ព្រមទាំងបង្ហាញនូវបំណងចង់ជំរុញទំនាក់ទំនងរវាងខេត្ត British Columbia និងវៀតណាមឲ្យអភិវឌ្ឍថែមទៀត ក្នុងបរិបទដែលប្រទេសទាំងពីរឆ្ពោះទៅរំឭកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២៣៕

បកប្រែដោយ Huyen Trang