នៅក្នុងជំនួប លោកស្រី Rana Flowers បានសង្កត់ធ្ងន់ថា៖ UNICEF ប្រចាំវៀតណាមមានបំណងចង់បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយទីក្រុងហូជីមិញ បង្កើនការពិភាក្សាគ្នានិងវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការ; ចែករំលែកបទពិសោធន៍ក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលពាក់ព័ន្ធនឹងកុមារក្នុងដំណើរការកសាងទីក្រុងឱ្យទៅជាទីក្រុងឆ្លាតវៃទំនើប និងស្និទ្ធស្នាលជាមួយកុមារ។ UNICEF ប្រចាំវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហាសិទ្ធិកុមារដើម្បីបង្ហើយផែនការសហប្រតិបត្តិការសម្រាប់រយៈពេល ៥ ឆ្នាំ រវាង UNICEF និងវៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ vnanet.vn)

តាងនាមថ្នាក់ដឹកនាំទីក្រុង លោក Vo Van Hoan អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាវិជ្ជមានក្នុងការសម្របសម្រួលជាមួយ UNICEF ក្នុងការអនុវត្តគម្រោងគំនិតផ្តួចផ្តើមទីក្រុងស្និទ្ធស្នាលជាមួយកុមារ និងជួយដោះស្រាយអាទិភាពនានាក្នុងការការពារកុមារ សុខាភិបាល ការអប់រំ អាហារូបត្ថម្ភ និងការបញ្ហាសង្គម។ល។ ទីក្រុងហូជីមិញមានបំណងចង់បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ UNICEF ក្នុងកម្មវិធីនិងគម្រោងជាក់លាក់ រួមចំណែកកែលម្អសេវាកម្មសង្គម លើកកម្ពស់គុណភាពការពារ និងថែទាំកុមារនៅក្នុងទីក្រុង៕

បកប្រែដោយ Huyen Trang