នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានវាយតម្លៃថា ទំនាក់ទំនងវៀតណាម-ជប៉ុន កំពុងអភិវឌ្ឍន៍យ៉ាងល្អ និងខ្លាំងក្លាលើវិស័យជាច្រើន។ ជប៉ុនកំពុងជាប្រទេសផ្ដល់ ODA ធំជាងគេដល់ប្រទេសវៀតណាមដែលមានទុនសរុបប្រមាណ ២៧ ពាន់លានដុល្លារអាមេរិក ហើយជាវិនិយោគិនបរទេសធំទី ២ ដែលមានទុនវិនិយោគ ៦០,៣ ពាន់លានដុល្លារអាមេរិកស្មើនឹង ១៥,៧% នៃទុនវិនិយោគបរទេសសរុបនៅក្នុងវៀតណាម។ ជប៉ុនក៏ជាដៃគូពាណិជ្ជកម្មធំទី ៤ របស់វៀតណាមដែលមានទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៦០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២០ ។

leftcenterrightdel
លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានទទួលជួបនាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន SMFG (រូបថត៖ vnanet.vn)

លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានឲ្យដឹងថា សមិទ្ធិផលដែលបានសម្រេចបានក្នុងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីបានមានការរួមចំណែកជាវិជ្ជមានទាំងប្រភពធនធានហិរញ្ញវត្ថុ និងបទពិសោធន៍របស់អង្គការហិរញ្ញវត្ថុ និងឥណទានជប៉ុនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក រួមទាំងសម្ព័ន្ធក្រុមហ៊ុន SMFG។

រដ្ឋាភិបាលវៀតណាមស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ធនាគារ SMBC ដែលជាក្រុមហ៊ុនធំបំផុតមួយរបស់សម្ព័ន្ធក្រុមហ៊ុន SMFG ហើយជាធនាគារពាណិជ្ជកម្មធំជាងគេរបស់ប្រទេសជប៉ុនដែលមានវត្តមាននៅក្នុងប្រទេសវៀតណាម។ លោកឧបនាយករដ្ឋមន្រ្តី សង្ឃឹមថា នាពេលខាងមុខនេះ សម្ព័ន្ធក្រុមហ៊ុន SMFG និងធនាគារ SMBC នឹងបន្តអភិវឌ្ឍ និងពង្រីកការវិនិយោគ និងធ្វើអាជីវកម្ម និងលើកកម្ពស់ថែមទៀតនូវតួនាទីតភ្ជាប់សម្រាប់អាជីវកម្មជប៉ុនវិនិយោគនៅវៀតណាម។

លោកនាយកប្រតិបត្ដិ Masahiro Yoshimura បានបញ្ជាក់ថា សម្ព័ន្ធក្រុមហ៊ុន SMFG បន្តផ្តល់អាទិភាពដល់កិច្ចខិតខំប្រឹងប្រែង និងប្រភពធនធានរបស់ខ្លួនសម្រាប់ការធ្វើអាជីវកម្មនៅវៀតណាម ហើយជឿជាក់ថា ការធ្វើអាជីវកម្មរបស់សម្ព័ន្ធក្រុមហ៊ុន នឹងរួមចំណែកដល់ការអភិវឌ្ឍក្នុងទំនាក់ទំនងរវាងវៀតណាម និងជប៉ុន។

លោក Masahiro Yoshimura បានជម្រាបជូនលោកឧបនាយករដ្ឋមន្ត្រីអំពីការវិនិយោគនៅវៀតណាម រួមទាំងការវិនិយោគក្នុងក្រុមហ៊ុនហិរញ្ញវត្ថុ (FE Credit) របស់ VPBank។ នេះគឺជាគម្រោងវិនិយោគបរទេសធំជាងគេនៅវៀតណាមក្នុងវិស័យធនាគារដែលបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់របស់ SMFG ក្នុងការរួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេសវៀតណាម ក៏ដូចជាទំនាក់​ទំនងនៃប្រទេសទាំងពីរ៕

បកប្រែដោយ Thanh Cong