leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

ទំនាក់ទំនងពាណិជ្ជកម្មវៀតណាម - EU បានអភិវឌ្ឍយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព។ ទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើង ១២ ដង ពី ៤.១ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០០០ ឡើងជិត ៥០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២១ ក្នុងនោះ ការនាំចេញរបស់វៀតណាមទៅកាន់ EU កើនឡើងជិត ១៣ ដង ពី ២.៨ ពាន់លានដុល្លារអាមេរិកឡើង ៣៥.១ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២០។ ដៃគូសំខាននៃការនាំចេញរបស់វៀតណាម នៅទីផ្សារ EU រួមមាន ហូឡង់ អាល្លឺម៉ង់ បារាំង អ៊ីតាលី អូទ្រីស បែលហ្ស៊ិក អេស្ប៉ាញ ប៉ូឡូញ និងស៊ុយអែត។ ដោយសារមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប និងវៀតណាម (EVFTA) ទំនិញដែលបណ្ដាប្រទេស EU នឹងពង្រឹងការនាំចូលពីវៀតណាម រួមមាន កសិផល ជលផល បន្លែនៅតំបន់ត្រូពិក បន្លែសរីរាង្គ និងស្បែកជើង។ល។ ប៉ុន្តែ EU ក៏ជាទីផ្សារមួយដែលទាមទារឲ្យបំពេញតាមបទប្បញ្ញត្តិបច្ចេកទេស និងស្តង់ដារខ្ពស់សម្រាប់ទំនិញនាំចូលផងដែរ៕

បកប្រែដោយ Thuy Anh