leftcenterrightdel
ទិដ្ឋភាពនៃពិធីចុះហត្ថលេខា (រូបថត៖ vnanet.vn)

ភាគីទាំងពីរនឹងធ្វើសហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមកក្នុងការផ្ដល់យោបល់ រៀបចំកម្មវិធីបណ្ដុះបណ្ដាលស្ដីពីការទប់ទល់នឹងបញ្ហាប្រឈមរបស់ទីក្រុងក្នុងដំណើរការអភិវឌ្ឍ សហការផ្ដល់យោបល់ឬរៀបចំការបណ្ដុះបណ្ដាលស្ដីពីការលើកកម្ពស់គុណភាពនៃជីវភាពរស់នៅ អភិវឌ្ឍប្រកបដោយចីរភាពនូវទីក្រុងឆ្លាត ការកែតម្រូវផែនការមេ ហេដ្ឋារចនាសម្ព័ន្ធទីក្រុង ការដឹកជញ្ជូននៅទីក្រុង ការគ្រប់គ្រងដីធ្លី ការអភិរក្សស្ថាបត្យកម្មនិងលំហរបៃតង។ល។

ថ្លែងនៅពិធីចុះហត្ថលេខា លោក Vo Van Hoan អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បញ្ជាក់ថា អនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរជាសញ្ញាសំគាល់សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ផ្សេងៗ របស់ទីក្រុង និងជាមូលដ្ឋានសម្រាប់ការអនុវត្តកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យនេះ នៅពេលអនាគត៕

បកប្រែដោយ Thuy Anh