leftcenterrightdel
ប្រតិភូកាត់ខ្សែបូរបើកពិព័រណ៍ (រូបថត៖ hust.edu.vn)

ថ្លែងនៅក្នុងពិធីបើក ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំវៀតណាម លោក Guido Hildner បានសង្កត់ធ្ងន់ថា ដោយប្រឈមនឹងការប្រែប្រួលអាកាសធាតុ ពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលផ្លាស់ប្តូរថាមពល។ តួលេខនៅឆ្នាំ ២០២០ បង្ហាញថា ចិនគឺជាប្រទេសវិនិយោគលើថាមពលកកើតឡើងវិញច្រើនជាងគេនៅលើពិភពលោក ជាមួយនឹងទឹកប្រាក់ចំនួន ៨៣.៦ ពាន់លានដុល្លារអាមេរិក ហើយអាមេរិកស្ថិតនៅលំដាប់ទី២ ជាមួយនឹងទឹកប្រាក់ចំនួន ៤៩.៣ ពាន់លានដុល្លារអាមេរិក។  ជាមួយនឹងការវិនិយោគចំនួន ៧.៤ ពាន់លានដុល្លារអាមេរិកលើថាមពលវាយោអគ្គិសនី និងថាមពលពន្លឺព្រះអាទិត្យ វៀតណាមមានការវិនិយោគច្រើនជាងបារាំង (ចំនួន ៧.៣ ពាន់លានដុល្លារអាមរិក) និងអាល្លឺម៉ង់ (ចំនួន ៧.១ ពាន់លានដុល្លារអាមរិក) និងមានសក្តានុពលជាច្រើនដើម្បីក្លាយជាប្រទេសមហាអំណាចខាងថាមពលកកើតឡើងវិញ៕

បកប្រែដោយ Huyen Trang