leftcenterrightdel
លោកស្រី Nguyen Thi Hoang ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកឯកអគ្គរដ្ឋទូត Kari Kahiluoto (រូបថត៖ baodongnai.com.vn)

នៅក្នុងជំនួប លោកស្រី Nguyen Thi Hoang អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Nai បានឲ្យដឹងថា ៖ ខេត្ត Dong Nai ជាខេត្ដមួយក្នុងចំណោមខេត្តឈានមុខគេក្នុងការអភិវឌ្ឍន៍ឧស្សាហកម្ម។ បច្ចុប្បន្ននេះ ខេត្តមានមណ្ឌលឧស្សាហកម្មចំនួន ៣២ ត្រូវបានបង្កើតឡើងដែលទាក់ទាញគម្រោងចំនួន ១.៥៣៣ របស់សហគ្រាសមានទុនវិនិយោគផ្ទាល់ពីបរទេស មកពីប្រទេស និងតំបន់ដែនដី ៤៥ ដោយមានដើមទុនចុះបញ្ជីប្រមាណ ៣១,៨ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះមានគម្រោង ចំនួន ៣ គម្រោងរបស់អាជីវកម្មហ្វាំងឡង់ដោយមានដើមទុនសរុប ៣.៥ លានដុល្លារអាមេរិក…

លោក Kari Kahiluoto បានវាយតម្លៃខ្ពស់ចំពោះសក្តានុពលរបស់ខេត្ដ Dong Nai ជាពិសេសលើវិស័យឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស និងគម្រោង​អាកាសយានដ្ឋានអន្តរជាតិ Long Thanh។  អាជីវកម្មហ្វាំងឡង់មានបំណងចង់វិនិយោគនៅខេត្ដ Dong Nai លើវិស័យនានាដូចជា៖ ផ្លូវល្បឿនលឿន ថាមពលកំដៅ  និងការ​ដោះស្រាយកាកសំណល់។ ទន្ទឹមនឹងនេះហ្វាំងឡង់បានត្រៀមខ្លួនជាស្រេចក្នុងការជួយគាំទ្រដើមទុនដើម្បីសហប្រតិ​បត្តិការ​អនុវត្ត​គម្រោងនានា​ដែលភាគីទាំងពីរមាន​ការ​យកចិត្ដទុកដាក់ដូចគ្នា៕

បកប្រែដោយ Pham Diep