នេះគឺជាកម្មវិធីដែលមានលក្ខណៈពិសេសលេចធ្លោជាច្រើន ដើម្បីជួយ​គាំទ្រការ livestream (ការផ្សាយបន្តផ្ទាល់) នៅលើប្រព័ន្ធបណ្តាញសង្គមប្រកបដោយប្រសិទ្ធភាពជាង។ យោងតាមស្ថិតិបានបង្ហាញថា ក្នុងមួយថ្ងៃមានមនុស្សប្រហែល ១ ម៉ឺននាក់ចូលតាមកម្មវិធីនេះ និងមានមនុស្សបង្កើត livestream ប្រហែល ៥ ម៉ឺន។ នោះមានន័យថាជាមធ្យម មនុស្សម្នាក់ៗបង្កើត livestream ចំនួន ៥ ដងក្នុងមួយថ្ងៃ។

leftcenterrightdel
បុគ្គលិកនៃ GoStream ឆ្លងកាត់ភាពជាក់ស្តែងក្នុងកម្មវិធី GoStream-Livestream

នៅឆ្នាំ ២០១៦-២០១៧ មុខងារ livestream នៅលើប្រព័ន្ធបណ្តាញសង្គមដូចជា Facebook និង YouTube បានទទួលការពេញនិយមនៅក្នុងសហគមន៍អនឡាញ។ ប៉ុន្តែការបង្កើត livestream ទាំងនេះសុទ្ធតែមានរូបភាព និងគុណភាពសំឡេងមិនបានល្អនោះទេ។ ហេតុដូច្នេះ នៅក្នុងខែតុលា ឆ្នាំ ២០១៧ លោក Nghiem Tien Vien អាយុ ៣១ ឆ្នាំ (នៅខេត្ត Nghe An) និងមិត្តភក្តិពីរនាក់ទៀត បានបង្កើតក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យា GoStream (ហៅកាត់ថា GoStream) នៅខេត្ត Nghe An។

នាយកក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យា GoStream លោក Nghiem Tien Vien បានឲ្យដឹងថា “នៅពេលចាប់ផ្តើមអាជីវកម្ម GoStream ជួបការលំបាកខ្លាំងណាស់ក្នុងការជ្រើសរើសបុគ្គលិក។ ក្រៅពីនេះ នៅដំណាក់កាលដំបូង ក្រុមហ៊ុនក៏បានជួបបញ្ហាជាច្រើន ក្នុងការកៀរគរដើមទុនសម្រាប់វិនិយោគ និងរៀបចំកម្មវិធី” ។ ប៉ុន្តែ អាស្រ័យដោយមានគោលនយោបាយគាំទ្រការចាប់ផ្តើមអាជីវកម្មរបស់មន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខេត្ត Nghe An បន្ទាប់ពីរយៈពេលខ្លី GoStream ធ្វើប្រតិបត្តិការប្រកបដោយស្ថិរភាពនិងអភិវឌ្ឍន៍។

ការផ្ទុះឡើងនៃជំងឺរាតត្បាត Covid-19 បានបណ្តាលឱ្យតំបន់ជាច្រើននៅក្នុងប្រទេសអនុវត្តការរក្សាគម្លាតសង្គម ហើយការទិញលក់ ការរៀនសូត្រ និងការប្រជុំតាមប្រព័ន្ធវីដេអូ ត្រូវបានពេញនិយមជាច្រើន។ ឆ្លៀតយកឱកាសនេះ GoStream បានអភិវឌ្ឍ និងពង្រីកលក្ខណៈពិសេសនៃកម្មវិធី GoStream-Livestream។ ជាពិសេស កម្មវិធី livestream មួយនេះជួយឲ្យអាជីវករសន្សំសំចៃពេលវេលាជាច្រើនតាមរយៈឧបករណ៍ជួយ​គាំទ្រ livestream ពីវីដេអូ​ដែលមានស្រាប់ (ការបង្កើត livestream តែម្តង ត្រូវបានគេប្រើច្រើនដង)។ល។ លើសពីនេះទៀត លក្ខណៈពិសេសដែលលេចធ្លោជាងគេ គឺការប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកមើល។ ដៃគូទាំងអស់របស់ GoStream បានអនុវត្តមុខងារនេះក្នុងការបង្រៀន ឬរៀបចំ game show ដោយផ្ទាល់។ ហេតុដូច្នេះ GoStream ទទួលបានជោគជ័យឈានមុខគេក្នុងការប្រកួតប្រជែងស្វែងរកទេពកោសល្យនៃការចាប់ផ្តើមអាជីវកម្មផ្លាស់ថ្មី និងច្នៃប្រឌិតថ្នាក់ជាតិឆ្នាំ ២០២០ (Techfest ២០២០)៕

បកប្រែដោយ Huyen Trang