នេះគឺជាអាទិភាពមួយរបស់វៀតណាមនៅពេលទទួលតួនាទីជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ខែមេសា ឆ្នាំ២០២១។ ក្នុងឱកាសនេះ អ្នកយកព័ត៌មានមកពីកាសែតកងទ័ពប្រជាជនបានសម្ភាសន៍លោកវរសេនីយ៍ឯក Nguyen Van Nghiep អគ្គនាយករងនៃមជ្ឈមណ្ឌលជាតិកំចាត់មីនវៀតណាម (VNMAC)។

leftcenterrightdel
សកម្មភាពមួយក្នុងដំណើរទស្សនកិច្ចត្រួតពិនិត្យរបស់ VNMAC និងតំណាងស្ថានទូតអាមេរិក អង់គ្លេស និងជប៉ុន នៅឯគម្រោងសម្អាតគ្រាប់បែក និងមីន នៅខេត្ត Quang Binh, Quang Tri (ពីថ្ងៃទី ២៩ ដល់ ៣១ មិនា ២០២១)

អ្នកយកព័ត៌មាន៖ តើការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការជំនះលើបញ្ហាគ្រាប់បែក មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងប្រទេសរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះយ៉ាងដូចម្តេច?

លោកវរសេនីយ៍ឯក Nguyen Van Nghiep៖ ប្រទេសរបស់យើងបានឆ្លងកាត់សង្គ្រាមជាច្រើនចាប់តាំងពីសង្គ្រាមរំដោះ និងបង្រួបបង្រួមប្រទេសជាតិឡើងវិញ រហូតដល់សង្គ្រាមដើម្បីការពារប្រទេសជាតិ។ ដូច្នេះ មិនថានៅទីកន្លែងណាមួយនៅលើទឹកដីដែលមានរាងអក្សរ S នេះទេ គឺយើងងាយនឹងមើលឃើញពីផលវិបាកធ្ងន់ធ្ងរពីសង្គ្រាមណាស់។ ការជំនះលើផលវិបាកនៃគ្រាប់បែក មីន ក្រោយពីសង្គ្រាមគឺជាការងារយូរអង្វែងដែលត្រូវការការខិតខំប្រឹងប្រែង និងថវិកាជាច្រើន។ យើងបានកៀរគរធនធានច្រើនជាអតិបរមានៅក្នុងប្រទេស ប៉ុន្តែលទ្ធផលនៅតែមានតិចតួចនៅឡើយ ពីព្រោះទំហំផ្ទៃដីដែលមានមីននៅក្នុងប្រទេសរបស់យើងមានរហូតដល់ ១៨.៨២%។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ យើងបានទទួលជំនួយពីរដ្ឋាភិបាលនៃប្រទេសមួយចំនួន និងអង្គការអន្តរជាតិ។ មានប្រទេសមួយចំនួនដែលបានចូលរួមវិភាគទានជាច្រើនក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំនះផលវិបាកនៃគ្រាប់មីន និងគ្រាប់បែកនៅវៀតណាមដូចជា អាមេរិក អង់គ្លេស ជប៉ុន កូរ៉េ ... ការគាំទ្រនោះត្រូវបានគេដាក់ពង្រាយនៅក្នុងប្រទេសមួយចំនួននៅភាគកណ្តាលវៀតណាម ដែលមានកំហាប់ខ្ពស់បំផុតនៃការបំពុលគ្រាប់មីននៅក្នុងប្រទេស ។

កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញនូវគ្រាប់បែក មីន ក្រោយសង្គ្រាមនៅវៀតណាមក៏ត្រូវបានទទួលការជួយគាំទ្រយ៉ាងខ្លាំងពីអង្គការអន្តរជាតិមួយចំនួនដូចជា មជ្ឈមណ្ឌលអន្តរជាតិ IC មូលនិធិគាំទ្រប្រជាជនន័រវេស (NPA) និងក្រុមទីប្រឹក្សាគ្រាប់បែក មីន (MAG) ដើមឈើសន្តិភាពវៀតណាម។ល។ ក្រៅពីការធ្វើសកម្មភាពដែលទាក់ទងដោយផ្ទាល់ទៅនឹងការជំនះលើផលប៉ះពាល់នៃគ្រាប់បែក មីន និងបណ្តាអង្គការអន្តរជាតិនានាក៏បានជួយបង្កើតការងារឱ្យប្រជាជនជាច្រើននៅទីនេះផងដែរ។

អ្នកយកព័ត៌មាន៖ តើ VNMAC មានតួនាទីអ្វីខ្លះក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការយកឈ្នះលើផលវិបាកគ្រាប់បែក មីន និងតំបន់នៅសេសសល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ?

លោកវរសេនីយ៍ឯក Nguyen Van Nghiep៖ ដើម្បីទទួលបានការគាំទ្រ និងកិច្ចសហប្រតិបត្តិការអន្តរជាតិដែលបានលើកឡើងខាងលើ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់ភ្នាក់ងារជាច្រើន ក្នុងនោះមាន VNMAC។ យើងមានទំនាក់ទំនងនៅក្នុងវេទិកាអន្តរជាតិ និងតំបន់ជាច្រើន និងចូលរួម ឬរៀបចំសិក្ខាសាលាជាច្រើនដើម្បីណែនាំអំពីកម្មវិធីសកម្មភាពជាតិសម្រាប់សកម្មភាពយកឈ្នះលើផលវិបាកនៃគ្រាប់បែក មីន ក្រោយសង្គ្រាម (កម្មវិធី ៥០៤)។ លើសពីនេះ VNMAC សម្របសម្រួលជាប្រចាំជាមួយស្ថានទូតនានានៃបណ្តាប្រទេសនានាដូចជាសហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន កូរ៉េខាងត្បូង ... ក្នុងដំណើរទស្សនកិច្ច ការចុះត្រួតពិនិត្យ ការបោសសំអាតគ្រាប់បែក មីន ឬរាល់សកម្មភាពអប់រំជៀសវាងគ្រោះថ្នាក់បណ្តាលមកពីគ្រាប់បែក មីន / យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលប្រើមូលនិធិដែលផ្តល់ដោយរដ្ឋាភិបាលនៃប្រទេសមួយចំនួន។

ក្នុងនាមជាភ្នាក់ងារដែលប្រតិបត្តិការក្នុងវិស័យគ្រាប់បែក មីន ចំណុះគណៈកម្មាធិការជាតិគ្រប់គ្រងការជំនះលើផលវិបាកនៃគ្រាប់បែក មីន និងសារធាតុពុលក្រោយសង្គ្រាមនោះ  VNMAC ដើរតួនាទីសម្របសម្រួលក្នុងរាល់សកម្មភាពនៃកិច្ចសហប្រតិបត្តិការក្នុងការជំនះលើផលវិបាកនៃគ្រាប់បែក មីន។ មជ្ឈមណ្ឌលនេះមានសកម្មភាពឃោសនាជាច្រើនអំពីស្ថានការណ៍នៃគ្រាប់មីនសេសសល់ រហូតដល់សកម្មភាពជំនះលើផលវិបាកសង្រ្គាមដូចជា ការស្វែងរក ការបោសសំអាត ការជួយជនរងគ្រោះ ... រដ្ឋាភិបាលនៃប្រទេសមួយចំនួនដូចជាអាមេរិក និងកូរ៉េខាងត្បូង ជប៉ុន តាមរយៈ VNMAC ដើម្បីដាក់ពង្រាយជំនួយរបស់ខ្លួនទៅកាន់ប្រទេសវៀតណាម។ VNMAC ដើរតួនាទីគ្រប់គ្រងគម្រោងប្រកបដោយប្រសិទ្ធភាព ក្នុងនោះឧទាហរណ៍គម្រោងសិក្សាដើម្បីកំណត់ការបំពុលដោយគ្រាប់មីននៅតាមខេត្តចំនួន ៦ នៅភាគកណ្តាលប្រទេស និងគម្រោងសហប្រតិបត្តិការ វៀតណាម - កូរ៉េខាងត្បូង ដើម្បីជំនះលើផលវិបាកនៃសង្គ្រាមនៅខេត្ត Quang Binh និងខេត្ត Binh Dinh ដែលរួមចំណែកដល់ការបង្កើតទំនុកចិត្តសំរាប់ដៃគូនានាក្នុងការបន្តផ្តល់ជំនួយដល់វៀតណាម។

អ្នកយកព័ត៌មានៈ តើការសំរបសំរួលរវាងបណ្តាទីភា្នក់ងារ និងអង្គការនានារបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិលើការជំនះលើផលវិបាកដោយសារគ្រាប់បែក មីននឹងត្រូវបានអនុវត្តនាពេលខាងមុខនេះ យ៉ាងដូចម្តេច?

លោកវរសេនីយ៍ឯក Nguyen Van Nghiep៖ អាចបញ្ជាក់បានថាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ការសម្របសម្រួលរវាងទីភ្នាក់ងារ និងអង្គការនានារបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិលើការជំនះផលវិបាកនៃគ្រាប់បែក មីន នោះត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ មានការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងក្រសួងការបរទេស និងក្រសួងការពារប្រទេស ក្នុងការរៀបចំកិច្ចប្រជុំអន្តរជាតិ និងយុទ្ធនាការឃោសនាអំពីកម្មវិធី ៥០៤ នៅលើវេទិកាអង្គការសហប្រជាជាតិ និងប្រទេសដទៃទៀតក្នុងតំបន់។ លើសពីនេះទៀត កិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច រួមជាមួយក្រសួងការពារប្រទេស ក្នុងការផ្តល់ជំនួយដល់ជនរងគ្រោះបាននាំមកនូវលទ្ធផលដ៏មានអត្ថន័យជាច្រើន។ នៅតែមានកិច្ចសហប្រតិបត្តិការជាច្រើនរវាងរាល់ទីភ្នាក់ងារ ក្រសួង ផ្នែក ពីថ្នាក់មជ្ឈិម ដល់មូលដ្ឋានក្នុងបញ្ហានោះ។ កិច្ចសហប្រតិបត្តិការ ឬការងារដែលមានប្រសិទ្ធិភាពនីមួយៗ សុទ្ធតែត្រូវបានភ្ជាប់ជាមួយសញ្ញាសម្គាល់របស់ VNMAC ក្នុងនាមជាទីភ្នាក់ងារធ្វើសកម្មភាព គ្រប់គ្រង និងសម្របសម្រួលរាល់សកម្មភាពដោះស្រាយការយកឈ្នះលើផលវិបាកគ្រាប់បែក មីន។

ដូចដែលបានរៀបរាប់ខាងលើ ការជំនះលើផលវិបាកនៃគ្រាប់បែក មីន គឺជាការងាររយៈពេលវែង ដែលទាមទារការខិតខំប្រឹងប្រែង និងធនធានបន្ថែមទៀត។ ការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាល និងអង្គការអន្តរជាតិនានាក្នុងការយកឈ្នះផលវិបាកគ្រាប់បែក មីន នៅក្នុងប្រទេសរបស់យើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះគឺគួរឱ្យគោរពណាស់។ សង្ឃឹមថា កិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពរវាងទីភ្នាក់ងាររបស់វៀតណាម និងរដ្ឋាភិបាល និងអង្គការអន្តរជាតិនានាក្នុងវិស័យនេះនឹងក្លាយជាកម្លាំងជំរុញសម្រាប់ដៃគូបរទេសបន្តប្រកៀកស្មាជាមួយយើង ក្នុងគោលបំណងជំនះលើរាល់ផលវិបាកនៃគ្រាប់បែក និងមីន ហើយនាំមកនូវជីវិតសន្តិភាពសម្រាប់ប្រជាជន។ ខ្ញុំគិតថា ក្នុងរយៈពេលខាងមុខនេះ កិច្ចសហប្រតិបត្តិការអន្តរជាតិនាពេលខាងមុខនោះគួរតែផ្តោតលើវិស័យគ្រប់គ្រងព័ត៌មានមូលដ្ឋានទិន្នន័យជាតិ  គ្រប់គ្រងគុណភាពនៃរាល់ការងារជំនះលើផលវិបាក ដោយសារគ្រាប់បែក មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ល។

អ្នកយកព័ត៌មាន៖ សូមអរគុណលោក!

បកប្រែដោយ Minh Trung