លោក Roongrote Rangsiyopash បានឲ្យដឹងថា សម្ព័ន្ធក្រុមហ៊ុននេះ បានមើលឃើញការរីកចម្រើននៃកំណើនសេដ្ឋកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសគឺវៀតណាមតែម្តង។

leftcenterrightdel
លោក Roongrote Rangsiyopash (រូបថត៖ asia.nikkei.com)

នៅក្នុងបទសម្ភាសន៍ដែលបានចុះផ្សាយនៅលើគេហទំព័រ AsiaNikkeiReview នាថ្ងៃទី៥ ខែមេសា លោក Roongrote Rangsiyopash មានប្រសាសន៍ថា បច្ចុប្បន្ន ប្រទេសវៀតណាមស្ថិតក្នុងការផ្ដល់អាទិភាពចម្បងរបស់យើង។ ទីពីរអាចជាប្រទេសឥណ្ឌូនេស៊ីផងដែរ។ នៅពេលដែលរោងចក្រគីមីឥន្ទនៈរបស់សម្ព័ន្ធក្រុមហ៊ុននេះនៅវៀតណាមដំណើរការ ក្រុមហ៊ុន SCG ព្យាករណ៍ថា ប្រាក់ចំណូលពីអាស៊ីអាគ្នេយ៍ នឹងកើនឡើងដល់ ៣៥% បើធៀបនឹងប្រាក់ចំណូលសរុប ២៦% នាពេលបច្ចុប្បន្ន៕

បកប្រែដោយ Thuy Anh