កិច្ចព្រមព្រៀង EVFTA  - កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាម និងសហភាពអឺរ៉ុប បាននិងកំពុងបង្កើតឱកាសជាច្រើនសម្រាប់វៀតណាមក្នុងការជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចជាមួយទីផ្សារជាច្រើនលើពិភពលោកនិយាយរួម និងប្រទេសស្លូវេនីនិយាយដោយឡែក។

leftcenterrightdel
លោក Vu Ba Phu អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ (រូបថត៖ bnews.vn)

នៅក្នុងកិច្ចប្រជុំពាណិជ្ជកម្មតាមប្រព័ន្ធវីដេអូរវាងសហគ្រាសវៀតណាម-ស្លូវេនី ឆ្នាំ២០២១ ដែលរៀបចំឡើងនាថ្ងៃទី២ ខែមីនា នៅទីក្រុងហាណូយ លោក Vu Ba Phu ប្រធាននាយកដ្ឋានជម្រុញពាណិជ្ជកម្មនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានឲ្យដឹងថាកិច្ចប្រជុំនេះជាឱកាសសម្រាប់សហគ្រាសនៃប្រទេសទាំងពីរសហប្រតិបត្តិការលើវិស័យផលិតគ្រឿងម៉ាស៊ីនកសិកម្ម រុក្ខាកម្ម និងជលផលនៅប្រទេសវៀតណាម។

នៅក្នុងព្រឹត្តិការណ៍នេះដែរ សហគ្រាសវៀតណាមចំនួន ២១ បានពិភាក្សាជាមួយសហគ្រាសស្លូវេនីចំនួន១២ ដើម្បីស្វែងយល់អំពីទីផ្សារ ដៃគូ និងបង្ហាញនូវផលិតផល សមត្ថភាពនៃសហគ្រាស តាមរយៈនោះធ្វើមូលដ្ឋានសម្រាប់បង្កើតទំនាក់ទំនងសហប្រតិបត្តិការនៅពេលអនាគត៕

បកប្រែដោយ Thuy Anh