ថ្លែងនៅក្នុងសិក្ខាសាលា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំឥណ្ឌាលោក Pham Sanh Chau បានមានប្រសាសន៍ថា វៀតណាមមានឧត្តមភាពសំខាន់លើការវិនិយោគ ដូចជាស្ថានភាពនយោបាយសង្គមមានស្ថិរភាព ថ្លៃដើមពលកម្មទាប និងការកែទម្រង់នានារបស់រដ្ឋាភិបាល និងមូលដ្ឋានដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិន។

leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលាតាមប្រព័ន្ធវីដេអូ (រូបថត៖ vov.vn)

ទន្ទឹមនឹងនោះ ប្រទេសវៀតណាមក៏ទទួលបានអត្ថប្រយោជន៍ពីការចូលរួមរបស់ខ្លួននៅក្នុងបណ្តាញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលអាចសហប្រតិបត្តិការជាមួយដៃគូសេដ្ឋកិច្ចសំខាន់ៗជាច្រើន។ ក្នុងបរិបទនោះ ការដោះប្តូរពាណិជ្ជកម្មរវាងវៀតណាម និងឥណ្ឌានៅតែទទួលបានលទ្ធផលជាវិជ្ជមាន ដោយសម្រេចបានជិត ១០ ពាន់លានដុល្លារអាមេរិក បើយោងតាមទិន្នន័យពីគយវៀតណាម។

leftcenterrightdel
ប្រធានសមាគមឧស្សាហកម្មឥណ្ឌា លោក Pankaj Gupta (រូបថត៖ vov.vn)

ប្រធានសមាគមឧស្សាហកម្មឥណ្ឌា លោក Pankaj Gupta បានមានប្រសាសន៍ថា សហគមន៍អង្គភាពអាជីវកម្មវៀតណាម និងឥណ្ឌាមានភាពស្រដៀងគ្នាជាច្រើន ដែលមានឱកាសជាច្រើនដើម្បីសហប្រតិបត្តិការ និងទាញយកផលប្រយោជន៍ពីគ្នាទៅវិញទៅមក។ លោកបានអះអាងថា ដៃគូឥណ្ឌាមានគោលបំណងចង់បង្កើតសមាគមមួយ ដើម្បីរួមជាមួយវៀតណាមជំរុញកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងការវិនិយោគឲ្យកាន់តែមានប្រសិទ្ធភាព៕

បកប្រែដោយ Huyen Trang