ថ្លែងនៅក្នុងពិធីចុះហត្ថលេខានេះ លោក Tran Tuan Anh រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានបញ្ជាក់ពីសារៈសំខាន់ពិសេសនៃទំនាក់ទំនងវៀតណាម - សហរដ្ឋអាមេរិក ព្រមទាំងសម្តែងនូវក្តីជឿជាក់ថា នេះគឺជាពេលវេលាសមស្របបំផុតសម្រាប់ភាគីទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយស៊ីជម្រៅ ជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ និងឆ្លើយតបទៅនឹងជំងឺរាតត្បាត Covid-19។

leftcenterrightdel
ទិដ្ឋភាពនៃពិធីចុះហត្ថលេខា

លោក Tran Tuan Anh បានអះអាងថា ការកែលម្អបរិយាកាសវិនិយោគអាជីវកម្ម និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់បណ្តាគម្រោងរបស់សហរដ្ឋអាមេរិកជាអាទិភាពរបស់រដ្ឋាភិបាលវៀតណាម។ បច្ចុប្បន្ននេះ វៀតណាមបានចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១៦ ជាមួយប្រទេសដៃគូចំនួន ៥៤ ដែលភាគច្រើនជាសមាជិកនៃប្រទេស G-២០ ដូច្នេះ អង្គភាពអាជីវកម្មអាមេរិកនិយាយរួម និងអង្គភាពអាជីវកម្មរដ្ឋ West Virginia និយាយដោយឡែកនឹងមានឱកាសវិនិយោគ និងធ្វើពាណិជ្ជកម្មជាមួយវៀតណាម។

leftcenterrightdel
តំណាងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម និងរដ្ឋ West Virginia ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងថាមពល

អភិបាលរដ្ឋ West Virginia លោក Jim Justice បានមានប្រសាសន៍ថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលមានសារៈសំខាន់ចំពោះសកម្មភាពពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់រដ្ឋ West Virginia ដែលបង្កើតឱកាសដ៏ល្អសម្រាប់ភាគីទាំងពីរ ជាពិសេសនៅក្នុងវិស័យដែល West Virginia មានឧត្តមភាពលើវិស័យថាមពល កសិកម្ម និងអាកាសចរណ៍។

ថ្លែងនៅក្នុងពិធីចុះហត្ថលេខានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសហរដ្ឋអាមេរិក លោក Ha Kim Ngoc បានមានប្រសាសន៍ថា រដ្ឋ West Virginia បានជ្រើសរើសពេលវេលាសមស្របដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។ ស្ថានទូត​វៀតណាមប្រចាំសហរដ្ឋអាមេរិកនឹងក្លាយជាស្ពានតភ្ជាប់យ៉ាងសកម្មដើម្បីជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងក្រសួង ស្ថាប័ន និងអង្គភាពអាជីវកម្ម ជាមួយបណ្តារដ្ឋនៅសហរដ្ឋអាមេរិក៕

បកប្រែដោយ Huyen Trang