leftcenterrightdel
គម្រោងថាមពលខ្យល់ La Gan ត្រូវបានគេរំពឹងថានឹងផ្តល់ថាមពលដល់ប្រជាជនវៀតណាមជាង ៧ លានគ្រួសារ ក្នុងមួយឆ្នាំ (រូបថត៖ vnanet.vn)

ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ។ ជាមួយនឹងការចុះហត្ថលេខាលើ MoU នោះ គម្រោង និងអ្នកផ្គត់ផ្គង់ សន្យាថានឹងសហប្រតិបត្តិការជាមួយគ្នាដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្មវាយោអគ្គិសនីនៅលំហសមុទ្រនៅវៀតណាម។ លើសពីនេះ គម្រោងនេះនឹងបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ការចែករំលែកចំណេះដឹង ការពិគ្រោះយោបល់លើការរចនាបង្គោលអគ្គិសនី ប្លង់ទីតាំងសម្ភារៈ និងហេដ្ឋារចនាសម្ព័ន្ធដើម្បីជួយអ្នកផ្គត់ផ្គង់អាចបម្រើដល់ទីផ្សារវាយោអគ្គិសនីនៅលំហសមុទ្រ ស្របតាមស្តង់ដារអន្តរជាតិ។

យោងតាមអនុស្សារណៈយោគយល់ជាមួយគណៈកម្មាធិការប្រជាជនខេត្ត Binh Thuan ក្នុងខែកក្កដា ឆ្នាំ ២០២០ នៅពេលដែលបានបង្ហើយ និងដាក់ឱ្យដំណើរការនូវសមត្ថភាពពេញលេញ គម្រោងខាងលើត្រូវបានគេរំពឹងថានឹងផ្តល់ថាមពលដល់ប្រជាជនវៀតណាមជាង ៧ លានគ្រួសារ ក្នុងមួយឆ្នាំ និងជួយកាត់បន្ថយ ១៣០ លានតោន នៃការបំភាយឧស្ម័នកាបូនិកក្នុងអាយុកាលគម្រោង៕

បកប្រែដោយ Huyen Trang