ថ្លែងនៅក្នុងវេទិកានេះ លោកឯកអគ្គរដ្ឋទូត Pham Sanh Chau បានសង្កត់ធ្ងន់លើសក្តានុពលមួយចំនួនរបស់ឥណ្ឌាដែល​ទាក់ទងនឹងហិរញ្ញប្បទាន ឥណទាន ខណៈដែលបច្ចុប្បន្ន​អ្នកគ្រប់គ្រងឥណ្ឌាបាន​ដឹកនាំមូលនិធិវិនិយោគឈានមុខគេជា​ច្រើន​នៅលើពិភពលោក ហើយឥណ្ឌាក៏មានគម្រោងសក្តានុពលដែលមានតម្លៃរាប់រយលានដុល្លារអាមេរិកដែលចង់វិនិយោគនៅវៀតណាមផងដែរ។

leftcenterrightdel
“វេទិកាវិនិយោគវៀតណាម - ឥណ្ឌា” ត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ និងតាម​ការ​ជួប​ជុំ​ដោយផ្ទាល់ នៅទីក្រុងហូជីមិញ នាព្រឹកថ្ងៃទី ២២ ខែមករា (រូបថត៖ congthuong.vn)

ឥណ្ឌាក៏ជាប្រទេសមួយដែលមានប្រភពបច្ចេកវិទ្យា ក៏ដូចជាវិទ្យាសាស្ត្របច្ចេកទេសល្អ ជាពិសេសនៅក្នុងវិស័យមួយចំនួនដូចជា IT នុយក្លេអ៊ែរស៊ីវិល សេដ្ឋកិច្ចឌីជីថល ហើយមានធនធានមនុស្សដែលមានគុណភាពខ្ពស់នៅក្នុងវិស័យធនាគារហិរញ្ញវត្ថុ អាកាសចរណ៍ និងសណ្ឋាគារ។

លោកឯកអគ្គរដ្ឋទូត Pham Sanh Chau បានសម្តែងនូវគោលបំណងថា បណ្តាខេត្តនានានឹងមានការចាប់អារម្មណ៍ដល់ការទាក់ទាញការវិនិយោគពីឥណ្ឌា។ អង្គភាពអាជីវកម្មវៀតណាមគប្បីត្រៀមខ្លួនជាស្រេចទាំងការយល់ដឹងអំពីវប្បធម៌ធ្វើពាណិជ្ជកម្ម ទាំងបញ្ហាច្បាប់ និងជម្លោះនានា ដើម្បីអាចឆ្លៀតយកជាអតិបរមាពីការអភិវឌ្ឍនៅទីផ្សារឥណ្ឌាដ៏ធំសម្បើមនេះ៕

បកប្រែដោយ Huyen Trang