ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកូរ៉េខាងត្បូង  សមាគមធុរកិច្ចនិងវិនិយោគ វៀតណាម - កូរ៉េខាងត្បូង (VKBIA) និងសម្ព័ន្ធក្រុមហ៊ុន VKBIA និង Yongsan (សេអ៊ូល-កូរ៉េខាងត្បូង) បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងការផ្សព្វផ្សាយ ការទាក់ទាញវិនិយោគ និងកិច្ចសហប្រតិបត្តិការលើវិស័យធ្វើអាជីវកម្ម និងចងមេត្រីភាពតំបន់។

leftcenterrightdel
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយលើវិស័យផ្សព្វផ្សាយ ទាក់ទាញការវិនិយោគ និងកិច្ចសហប្រតិបត្តិការលើវិស័យធ្វើអាជីវកម្ម ចងមេត្រីភាពតំបន់ (រូបថត៖ vov.vn)

ភាគីទាំងពីរបានឯកភាពអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការក្នុងការធ្វើអាជីវកម្ម ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការវិនិយោគ ការតភ្ជាប់ពាណិជ្ជកម្មវៀតណាម-កូរ៉េខាងត្បូង ការសែ្វងរកឱកាសអភិវឌ្ឍនៅវៀតណាម កូរ៉េខាងត្បូង និងទីផ្សារផ្សេងៗលើពិភពលោក។ ភាគីទាំងពីរនឹងអភិវឌ្ឍកម្មវិធីជម្រុញការវិនិយោគ ជួយអ្នកជំនាញផ្ទេរបច្ចេកវិទ្យា ជួយបណ្ដុះបណ្ដាលជំនាញ បង្កើនជំនួបវប្បធម៌ អប់រំ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ចងមេត្រីភាពតំបន់ ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម កូរ៉េខាងត្បូង និងប្រទេសដទៃទៀត។

ក្នុងឱកាសនេះ សម្ព័ន្ធក្រុមហ៊ុន VKBIA ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយមហាវិទ្យាល័យបច្ចេកទេស Binh Dinh និងមហាវិទ្យាល័យ Binh Dinh វៀតណាម៕

បកប្រែដោយ Thanh Cong